Top Songs By Pen Ran
Credits
PERFORMING ARTISTS
Pen Ran
Performer
COMPOSITION & LYRICS
ស្វាយ សំអឿ
Songwriter
Lyrics
សង្ឃឹមចុះ ប្រុសថ្លៃ
កុំភ័យ ខ្លាចស្រីបោះបង់ចិន្តា
បំភ្លេច កែគេចសាវា
ឱ្យស្នេហា កំព្រានៅម្នាក់ឯងទេ
សង្ឃឹមចុះ កុំព្រួយ
ខ្លួនមួយ ចិត្តមួយអូនទុកជូនស្នេហ៍
ទោះជានរណា មកផ្ទេរ
ឱ្យអូនប្រែ អូនប្រែចោលបងមិនបាន
ខ្លួនអូននេះពិត ជាស្ម័គ្រ
សូមបង ជឿជាក់កុំស្មាន
ខ្លាចតែប្រុស សាមាន្យ
បោះបង់ប្រាណ ឱ្យអូននៅឯកា
សង្ឃឹមចុះ ឆ្នើមចិត្ត
កុំគិត កុំគិតបារម្មណ៍ឡើយណា
អូនពិតជាស្មោះ ចិន្តា
នឹងស្នេហា គ្មានគ្រាណាភ្លេចបងឡើយ
ខ្លួនអូននេះពិត ជាស្ម័គ្រ
សូមបង ជឿជាក់កុំស្មាន
ខ្លាចតែប្រុស សាមាន្យ
បោះបង់ប្រាណ ឱ្យអូននៅតែឯកា
សង្ឃឹមចុះ ឆ្នើមចិត្ត
កុំគិត កុំគិតបារម្មណ៍ឡើយណា
អូនពិតជាស្មោះ ចិន្តា
នឹងស្នេហា គ្មានគ្រាណាភ្លេចបងឡើយ
Written by: ស្វាយ សំអឿ