Credits
Lyrics
នៅកំលោះ យូរយូរទៅ
យូរយូរទៅ ដូចជាគ្មានន័យ
គេងម្នាក់ឯង ម្នាក់ឯងរាល់រាត្រី
នឹកថាដូចជាខ្វះអ្វីអ្វី
ឱ!មែនខ្វះដៃស្រីថ្នម
នៅកំលោះ ដល់ណាខ្ញុំ
ឬក្រមុំគេមិនមេត្តា
ទេ! មានដែរ ស្នេហ៍ដែលជាសង្សារ
មិនបាននៅជាមួយគ្នា ជា
ភរិយា និងស្វាមី
តើខ្ញុំត្រូវធ្វើ ដូចម្តេចទៅ នៅកំលោះដល់ណា
ទេ!ខ្ញុំត្រូវតែ រៀបការ
ជាមួយ និងគូរសង្សារ
ចិន្តាស្មោះនិងខ្ញុំ
តែបើស្នេហ៍ប្រែក្បត់វិញ
បើក្បត់វិញ ខ្ញុំខ្លោចផ្សារ
ស្រក់ទឹកភ្នែក ឈប់ជឿស្រីណាណា
ស៊ូនៅកំលោះ ឯកាគឺ
កំលោះមួយជីវិត
ហុឺម! គិតចុះគិតឡើង ដដែលជាដដែល
បុរសក្នុងលោក ត្រូវមានភរិយាមែន
តែ ចុះបើរៀបការ ប៉ះលើស្រីណា
មានចិត្តមិនស្មោះ
តើខ្ញុំត្រូវដោះ ត្រូវស្រាយ យ៉ាងណាទៅ
ឬក៏ត្រូវ នៅជាកំលោះ អស់មួយជីវិត
នៅកំលោះ យូរយូរទៅ
យូរយូរទៅ ដូចជាគ្មានន័យ
គេងម្នាក់ឯង ម្នាក់ឯងរាល់រាត្រី
នឹកថាដូចជាខ្វះអ្វីអ្វី
ឱ!មែនខ្វះដៃស្រីថ្នម
នៅកំលោះ ដល់ណាខ្ញុំ
ឬក្រមុំគេមិនមេត្តា
ទេ! មានដែរ ស្នេហ៍ដែលជាសង្សារ
មិនបាននៅជាមួយគ្នា ជា
ភរិយា និងស្វាមី
តើខ្ញុំត្រូវធ្វើ ដូចម្តេចទៅ នៅកំលោះដល់ណា
ទេ!ខ្ញុំត្រូវតែ រៀបការ
ជាមួយ និងគូរសង្សារ
ចិន្តាស្មោះនិងខ្ញុំ
តែបើស្នេហ៍ប្រែក្បត់វិញ
បើក្បត់វិញ ខ្ញុំខ្លោចផ្សារ
ស្រក់ទឹកភ្នែក ឈប់ជឿស្រីណាណា
ស៊ូនៅកំលោះ ឯកាគឺ
កំលោះមួយជីវិត
កំលោះមួយជីវិតឬ?
Written by: Sisamouth Sinn

