Top Songs By Pen Ran
Lyrics
ដួងចិត្តរងា កំព្រាម្នាក់ឯង
យំសោកក្តែងៗ ចំបែងរាល់ថ្ងៃ
ឱបទុក្ខ ឱបព្រួយ ជាមួយអាល័យ
នឹកតែប្រុសថ្លៃ គ្មានថ្ងៃភ្លេចឡើយ
អន្ទះអន្ទែង ទ្រូងរែងខ្លោចផ្សា
ខំផ្តាំតាមសារ ក៏សារមិនឆ្លើយ
ឬមួយប្រុសបង មានថ្មីទៀតហើយ
បានជាព្រងើយ ព្រងើយម្ល៉េះណា
អូនគេងចាំបងជានិច្ច គ្មានកែគេច គេចចិន្តា
រង់ចាំលុះសូន្យសង្ខារ ទើបជឿថាស្នេហាវិនាស
ដួងចិត្តកំព្រារងាខ្លោចផ្សា រង់ចាំហត្ថា ហត្ថាជាម្ចាស់
ម្ដេចបាត់សោះសូន្យ រូបអូនខ្វល់ណាស់
ឬមួយចិត្តផ្លាស់ ក្រឡាស់ទៅហើយ
អូនគេងចាំបងជានិច្ច គ្មានកែគេច គេចចិន្តា
រង់ចាំលុះសូន្យសង្ខារ ទើបជឿថាស្នេហាវិនាស
ដួងចិត្តកំព្រារងាខ្លោចផ្សា រង់ចាំហត្ថា ហត្ថាជាម្ចាស់
ម្ដេចបាត់សោះសូន្យ រូបអូនខ្វល់ណាស់
ឬមួយចិត្តផ្លាស់ ក្រឡាស់ទៅហើយ
ឬមួយចិត្តផ្លាស់ ក្រឡាស់ទៅហើយ
ឬមួយចិត្តផ្លាស់ ក្រឡាស់ទៅហើយ
Written by: Has Salan, Mer Bun, Peou Sipho, Sinn Sisamouth, Sive Son, Svay Sam Eua, Voy Ho