Top Songs By Huoy Meas
Credits
PERFORMING ARTISTS
Huoy Meas
Performer
COMPOSITION & LYRICS
Peou Sipho
Composer
Mao A Yuth
Lyrics
PRODUCTION & ENGINEERING
CVMA
Producer
Lyrics
ដំណើរជីវិត
រិះគិតឱ្យជាក់
ជាក់ឥតសង្ស័យ
រាល់យប់រាល់ថ្ងៃ
ទាំងប្រុសទាំងស្រី
ខំធ្វើការ
ប្រយុទ្ធពុះពារ
គ្រប់ឧបសគ្គ
ចូរចាំឱ្យជាក់
ក្នុងសាវតារ
នេះហើយគឺជា
បំណុលជីវិត
ក្រោកឡើងសម្លឹង
មើលទៅមុខ
មុខមានរស្មី
ប្រុងប្រាណស្មារតី
ប្រញ៉ាប់វាងវៃ
ផ្ចង់គំនិត
នេះគឺវិន័យ
មនុស្សម្នាក់ម្នាក់
លោកបានបញ្ជាក់
នូវរឿងពិត
បញ្ហាជីវិត
គិតឱ្យប្រពៃ
ញីភ្នែកបានច្បាស់
ស្រឡះជាថ្មី
ប្រុសស្រីគ្រប់គ្នា
ចេះគិតប្រាថ្នា
ចេះគិតប្រាថ្នា
រកភពនិស្ស័យ
ឃើញច្បាស់យល់ហើយ
កុំប្រួលប្រែ
គួរតែខំថែ
ឱ្យមានន័យ
មានន័យបរិសុទ្ធ
ខ្សែជីវិតអឺយ!
ជីវិតគិតយល់
លែងឆ្ងល់លែងល្ងង់
ល្ងង់ល្ងិតល្ងង់ខ្លៅ
យល់ឃើញយល់ត្រូវ
នាំផ្លូវឆ្លងទៅ
ឱ្យដល់ត្រើយ
ត្រើយសុខខាងមុខ
យកបានហើយ
នេះជាចម្លើយមាគ៌ាល្អ
បន្តជីវិតឱ្យបានថ្លៃថ្លា
ញីភ្នែកបានច្បាស់
ស្រឡះជាថ្មី
ប្រុសស្រីគ្រប់គ្នា
ចេះគិតប្រាថ្នា
ចេះគិតប្រាថ្នា
រកភពនិស្ស័យ
ឃើញច្បាស់យល់ហើយ
កុំប្រួលប្រែ
គួរតែខំថែឱ្យមានន័យ
មានន័យបរិសុទ្ធ
ខ្សែជីវិតអឺយ!
ជីវិតគិតយល់
លែងឆ្ងល់លែងល្ងង់
ល្ងង់ល្ងិតល្ងង់ខ្លៅ
យល់ឃើញយល់ត្រូវ
នាំផ្លូវឆ្លងទៅឱ្យដល់ត្រើយ
ត្រើយសុខខាងមុខ
យកបានហើយ
នេះជាចម្លើយមាគ៌ាល្អ
បន្តជីវិតឱ្យបានថ្លៃថ្លា
Writer(s): Huoy Meas
Lyrics powered by www.musixmatch.com