Lyrics

ពេល ដែលបានឃើញចន្ទទើបរះថ្មី ចាំងរស្មីប្រណីចិត្តដែលស្នេហា អោយ ជីវិតងងឹតភ្លឺថ្លា សង្ឃឹមថា ចន្ទ្រាមិនយាងវិញឡើយ ពេល ដែលបានឃើញចន្ទអាប់រស្មី ចោលរាត្រីហឫទ័យញ័រភ័យគ្មានស្បើយ នឹក សង្ឃឹមថាពេលនេះហើយ ផុតចម្លើយចន្ទឆ្លើយស្មោះនឹងស្នេហា សល់ តែក្រៀមក្រំ ដង្ហើមធំនិងខ្លោចផ្សា ស៊ូ សូន្យសង្ខារ ឈប់ជឿថាចន្ទ្រាស្មោះ ពេលដែលផុតសង្ឃឹមអស់ទៅហើយ ដួងចន្ទអើយម្តេចឡើយអោយនៅស្រណោះ បើចន្ទកាចអាងរូបសម្រស់ ចន្ទយាងចុះភ្លេចប្រុសអភ័ព្វខ្ញុំទៅ សល់ តែក្រៀមក្រំ ដង្ហើមធំនិងខ្លោចផ្សា ស៊ូ សូន្យសង្ខារ ឈប់ជឿថាចន្ទ្រាស្មោះ ពេលដែលផុតសង្ឃឹមអស់ទៅហើយ ដួងចន្ទអើយម្តេចឡើយអោយនៅស្រណោះ បើចន្ទកាចអាងរូបសម្រស់ ចន្ទយាងចុះភ្លេចប្រុសអភ័ព្វខ្ញុំទៅ ចន្ទយាងចុះភ្លេចប្រុសអភ័ព្វខ្ញុំទៅ៕
Writer(s): វ៉ោយ ហូរ Lyrics powered by www.musixmatch.com
instagramSharePathic_arrow_out