Top Songs By Sinn Sisamouth
Credits
Lyrics
បងអើយបង ជួយផងបងអូនមានទុក្ខ
ខ្មាសអស់ញាតិទាំងស្រុក
គេសើចចំអករាល់ថ្ងៃ
បងអើយបង ជួយផងបងអូនមានទុក្ខ
ខ្មាសអស់ញាតិទាំងស្រុក
គេសើចចំអករាល់ថ្ងៃ
ខ្មាសគេណាស់ បើមិនជួយទេខ្មាសគេលុះក្ស័យ
ខ្មាសរឿងអ្វី ឆាប់ប្រាប់មកប្តីឱ្យបានដឹងផង
ដប់ឆ្នាំហើយ គ្មានកូននឹងគេម្តង
ខ្មាសគេណាស់ណាបង
តើយើងគិតធ្វីយ៉ាងណា
អូ! រឿងប៉ុណ្ណឹង
ភ័យស្លាំងអស់ទាំងកាយា
កុំភ័យអីជីវ៉ា បងធានាសារជាថ្មី
អូនញញឹម សង្ឃឹមថាបានហើយណាលោកប្តី
អូនកុំភ័យ ឆ្នាំនេះគ្រូទាយថាបានកូនហើយ
បងអើយបង ជួយផងបងអូនមានទុក្ខ
ខ្មាសអស់ញាតិទាំងស្រុក
គេសើចចំអករាល់ថ្ងៃ
បងអើយបង ជួយផងបងអូនមានទុក្ខ
ខ្មាសអស់ញាតិទាំងស្រុក
គេសើចចំអករាល់ថ្ងៃ
ខ្មាសគេណាស់ បើមិនជួយទេខ្មាសគេលុះក្ស័យ
ខ្មាសរឿងអ្វី ឆាប់ប្រាប់មកប្តីឱ្យបានដឹងផង
ដប់ឆ្នាំហើយ គ្មានកូននឹងគេម្តង
ខ្មាសគេណាស់ណាបង
តើយើងគិតធ្វីយ៉ាងណា?
អូ! រឿងប៉ុណ្ណឹង ភ័យស្លាំងអស់ទាំងកាយា
កុំភ័យអីជីវ៉ា បងធានាសារជាថ្មី
អូនញញឹម សង្ឃឹមថាបានហើយណាលោកប្តី
អូនកុំភ័យ ឆ្នាំនេះគ្រូទាយថាបានកូនហើយ
មែនទេបង ឆ្នាំនេះបានកូននឹងគេមែនទេ?
មែនណាអូន ហោរ៉ាទាយថាឆ្នាំនេះយើងបានកូនមែនណា
អូនអរណាស់ អ្នកស្រុកគេលែងសើចចំអកឱ្យអូនទៀតហើយ