album cover
លាហើយកុលាបាត់ដំបង
Worldwide
លាហើយកុលាបាត់ដំបង was released on February 17, 2022 by Cambodian Vintage Music Archive as a part of the album ទៅលេងបុណ្យភ្ជុំ
album cover
Release DateFebruary 17, 2022
LabelCambodian Vintage Music Archive
Melodicness
Acousticness
Valence
Danceability
Energy
BPM106

Credits

PERFORMING ARTISTS
Sinn Sisamouth
Sinn Sisamouth
Performer
Ros Sereysothea
Ros Sereysothea
Performer
COMPOSITION & LYRICS
នូញ៉ុង និង សាមុត
Songwriter

Lyrics

ភ្លៀងស្រក់ស្រិបស្រិប បងខ្សឹបផ្ដាំស្រី
ថ្ងៃស្អែកថ្ងៃថ្មី បងលាស្រីហើយ
លាមួយគ្រាសិន មាសឆ្អិនបងអើយ
លាពូកខ្នល់ខ្នើយ ដែលកើយពីរនាក់
សូមបងកុំភ្លេច កុលាបកម្សត់
ក្នុងខ្ទមទុរគត នៅភូមិរតនៈ
កុំភ្លេចម្លប់ពោធិ៍ ដែលធ្លាប់រួមរ័ក្ស
បេះដូងអមតៈ យើងឆ្លាក់ទុកស្នាម
បងមិនភ្លេចទេ កូនខ្ទមស្នេហា
មាត់ស្ទឹងសត្យា សច្ចារយឆ្នាំ
ស្ពានដែកស្ពានថ្ម តោឈរយំផ្ដាំ
បងឃ្លាតអូនចាំ ចាំបងជានិច្ច
ឱ! ថ្ពាល់ក្រពុំ បងសូមលាសិន
សូមបងសុបិន ឃើញអូនជានិច្ច
បើបងភ្លេចអូន ដូចក្បូនលង់លិច
កុលាបទងពេជ្រ បងភ្លេចម្ដេចបាន
ភ្លៀងស្រក់ស្រិបស្រិប បងខ្សឹបផ្ដាំស្រី
ថ្ងៃស្អែកថ្ងៃថ្មី បងលាស្រីហើយ
លាមួយគ្រាសិន មាសឆ្អិនបងអើយ
លាពូកខ្នល់ខ្នើយ ដែលកើយពីរនាក់
សូមបងកុំភ្លេច កុលាបកម្សត់
ក្នុងខ្ទមទុរគត នៅភូមិរតនៈ
កុំភ្លេចម្លប់ពោធិ៍ ដែលធ្លាប់រួមរ័ក្ស
បេះដូងអមតៈ យើងឆ្លាក់ទុកស្នាម
បងមិនភ្លេចទេ កូនខ្ទមស្នេហា
មាត់ស្ទឹងសត្យា សច្ចារយឆ្នាំ
ស្ពានដែកស្ពានថ្ម តោឈរយំផ្ដាំ
បងឃ្លាតអូនចាំ ចាំបងជានិច្ច
ឱ! ថ្ពាល់ក្រពុំ បងសូមលាសិន
សូមបងសុបិន ឃើញអូនជានិច្ច
បើបងភ្លេចអូន ដូចក្បូនលង់លិច
កុលាបទងពេជ្រ បងភ្លេចម្ដេចបាន
កុំភ្លេចអូន ណាបង!
បងមិនភ្លេចទេ
តែលាមួយគ្រាសិនណា កុលាបបាត់ដំបង
Written by: នូញ៉ុង និង សាមុត
instagramSharePathic_arrow_out

Loading...