Top Songs By Sin Sisamouth
Credits
PERFORMING ARTISTS
Sisamouth Sinn
Performer
COMPOSITION & LYRICS
Sin Sisamouth
Songwriter
Lyrics
ចង្អៀតចង្អល់ខ្វល់ក្នុងឱរា
ដោយសាររឿងផ្ការបស់មិត្តខ្ញុំ
ត្រូវព្យុះតណ្ហាឆាបឆេះបង្ខំ
ភ្លេចភ្លាំងអារម្មណ៍
ប្រែប្រួលតាមកម្មវាសនា
ខ្ញុំសូមប្រាប់ថាផ្កាមិត្តខ្ញុំអេីយ
កុំបណ្តោយឡេីយឲ្យកាមតណ្ហា
ដឹកនាំឲ្យខ្លួនភ្លេចក្បួនតម្រា
ដល់សូន្យសង្ខារ មានតែអវីចីទទួល
ថ្វីមិនអាណិត ពេលដែលស្រីយំ
សម្តីស្រីម៉ុម រអាក់រអួល
គ្រានោះចិត្តខ្ញុំ សឹងតែប្រែប្រួល
ភ្លេីងកម្មឆេះឆួលដុតរោលឱរា
ទទួលមិនបាន ទទួលមិនបាន
សុខចិត្តរាប់អាន រាប់អាន ជាគ្នា
កុំតូចចិត្តថ្វីណាថ្លៃពុំងា
ព្រោះអ្នកជាផ្កា ជាផ្ការបស់មិត្តខ្ញុំ
ថ្វីមិនអាណិត ពេលដែលស្រីយំ
សម្តីស្រីម៉ុម រអាក់រអួល
គ្រានោះចិត្តខ្ញុំ សឹងតែប្រែប្រួល
ភ្លេីងកម្មឆេះឆួលដុតរោលឱរា
ទទួលមិនបាន ទទួលមិនបាន
សុខចិត្តរាប់អាន រាប់អាន ជាគ្នា
កុំតូចចិត្តថ្វីណាថ្លៃពុំងា
ព្រោះអ្នកជាផ្កា ជាផ្ការបស់មិត្តខ្ញុំ
កុំតូចចិត្តថ្វីណាថ្លៃពុំងា
ព្រោះអ្នកជាផ្កា ជាផ្ការបស់មិត្តខ្ញុំ
Writer(s): Sisamouth Sinn
Lyrics powered by www.musixmatch.com