Credits

PERFORMING ARTISTS
Sin Sisamouth
Sin Sisamouth
Performer
COMPOSITION & LYRICS
Kim Sam Ell
Kim Sam Ell
Songwriter

Lyrics

មុខនាងក្រញូវម៉ួម៉ៅណាស់ ពុំដែលឃើញផ្លាស់ក្រឡាស់ឡើយ នាងសំឡក់ក្នក់ក្និកជាប់ គ្មានពេលស្បើយ ព្រងើយធ្វើហីដាក់ខ្ញុំ ឆ្ងល់អើយសែនឆ្ងល់ៗពេកក្រៃ មិនយល់ចិត្តថ្លៃរែកទុក្ខធំ បងខុសអ្វី សូមអូនស្តី ស្តីចុះម៉ុម កុំនៅសម្ងំស្ងៀមឈឹង ហេតុតែស្មោះទើប មិនស្មាន ថាកល្យាណ នាងគុំគួនខឹង កសាងស្នេហ៍យូរហើយ ខំសំលឹង រំពឹងតែនឹងផ្កាយ ស្រីអើយ ស្រីល្អបវរពិត នាងលែង ស្នេហ៍ស្និទឆ្អែតព្រោះណាយ ទៅស្ម័គ្រគេ ព្រោះគេមាន ដាច់អាល័យ មិនស្តាយដល់ស្នេហ៍កំសត់។ ហេតុតែស្មោះទើប មិនស្មាន ថាកល្យាណ នាងគុំគួនខឹង កសាងស្នេហ៍យូរហើយ ខំសំលឹង រំពឹងតែនឹងផ្កាយ ស្រីអើយ ស្រីល្អបវរពិត នាងលែង ស្នេហ៍ស្និទឆ្អែតព្រោះណាយ ទៅស្ម័គ្រគេ ព្រោះគេមាន ដាច់អាល័យ មិនស្តាយដល់ស្នេហ៍កំសត់ មិនស្តាយដល់ស្នេហ៍កំសត់ មិនស្តាយដល់ស្នេហ៍កំសត់៕
Writer(s): Kim Sam Ell, គឹម សំអែល Lyrics powered by www.musixmatch.com
instagramSharePathic_arrow_out