Credits
PERFORMING ARTISTS
Sinn Sisamouth
Performer
COMPOSITION & LYRICS
Ell Bunna
Songwriter
PRODUCTION & ENGINEERING
The Cambodian Vintage Music Archive Inc
Producer
Lyrics
សែននឹកស្រណោះ មិនអស់អាល័យ
ស្នេហាចរណៃ ហើយនិងរូបបង
ចំណីមួយមាត់ មិនដែលរំលង
បញ្ចុកនួនល្អង តាំងពីនៅក្មេងវ័យ
ម្លប់ពោធិបាក់ខែង អូនកើយទ្រូងបង
ពាក្យពេចន៍សាសង ថាស្មោះលុះក្ស័យ
អនិច្ចាស្នេហ៍យើង និរាសហើយថ្លៃ
យប់ថ្ងៃនឹកស្រី អួលណែនឱរា
ដឹងហើយឮហើយ ម្តេចឡើយបំបែក
ចិត្តខ្មៅដូចក្អែក មេបាឬស្យា
អាងប្រពៃណី ចាប់កូនរៀបការ
បាចពរផ្កាស្លា បាំងភ្នែកប្រុសថ្មី
ដើមពោធិបាក់ខែង ចារឈ្មោះអូនបង
ព្រោះស្នេហ៍កន្លង បងហើយនិងស្រី
ស្នេហ៍អូនស្នេហ៍ បងត្រូវគេប្រល័យ
ជាតិនេះជាតិថ្មី បងនៅតែស្នេហ៍
ដឹងហើយឮហើយ ម្តេចឡើយបំបែក
ចិត្តខ្មៅដូចក្អែក មេបាឬស្យា
អាងប្រពៃណី ចាប់កូនរៀបការ
បាចពរផ្កាស្លា បាំងភ្នែកប្រុសថ្មី
ដើមពោធិបាក់ខែង ចារឈ្មោះអូនបង
ព្រោះស្នេហ៍កន្លង បងហើយនិងស្រី
ស្នេហ៍អូនស្នេហ៍ បងត្រូវគេប្រល័យ
ជាតិនេះជាតិថ្មី បងនៅតែស្នេហ៍
Written by: Ell Bunna

