Top Songs By Ros Sereysothea
Credits
COMPOSITION & LYRICS
Ros Sereysothea
Songwriter
Lyrics
ថ្ងៃលិចបាត់
បាត់ទាំងអឺ! រូបថ្លៃ
បងអឺ! អឺយ!
អូនសែននឹកស្រណោះ
ថ្ងៃលិចអូនចាំ ចាំផ្លូវកល្យាណ
ខុសត្រូវប៉ុន្មាន បងតែងមេត្តា
ទ្រូងអូនបានស្បើយ ផុតភ័យទុក្ខា
ប្រុសស្រស់សង្សារ ករុណាអូនក្រៃ
ថ្ងៃលិចស្អែកទៀត អូននៅមិនភ្លេច
មើលផ្លូវជានិច្ច ក្រែងឃើញប្រុសថ្លៃ
ផ្ការីកផ្ការោយ ប្រុសលាដោះដៃ
ធ្វើម្តេចនិស្ស័យ ត្រូវឱ្យរងកម្ម
ថ្ងៃលិចអូនស្រណោះ អូនស្រណោះ
ថ្ងៃលិចអូនអស់ ក្តីសង្ឃឹម
លិចហើយកុំរះ បើរះកុំញញឹម
ទុក្ខអូនប៉ុនភ្នំ ទួញយំសោកាអឺយ!
ស្រណោះថ្ងៃលិច ក្តិចទងប្រមាត់
ទឹកហូរទៅបាត់ ដូចព្រាត់សង្សារ
ព្រាត់ទាំងស្រណោះ មិនអស់ចិន្តា
ថ្ងៃលិចកាលណា សោកាអាល័យ
ថ្ងៃលិចអូនស្រណោះ អូនស្រណោះ
ថ្ងៃលិចអូនអស់ ក្តីសង្ឃឹម
លិចហើយកុំរះ បើរះកុំញញឹម
ទុក្ខអូនប៉ុនភ្នំ ទួញយំសោកាអឺយ!
ស្រណោះថ្ងៃលិច ក្តិចទងប្រមាត់
ទឹកហូរទៅបាត់ ដូចព្រាត់សង្សារ
ព្រាត់ទាំងស្រណោះ មិនអស់ចិន្តា
ថ្ងៃលិចកាលណា សោកាអាល័យ
Writer(s): Sisamouth Sinn, Kong Bunchhoeun
Lyrics powered by www.musixmatch.com