Top Songs By Ros Sereysothea
Credits
PERFORMING ARTISTS
Ros Sereysothea
Performer
COMPOSITION & LYRICS
Nhem Phon
Lyrics
Sinn Sisamouth
Composer
PRODUCTION & ENGINEERING
The Cambodian Vintage Music Archive Inc
Producer
Lyrics
បងទៅកាប់ចេក រែកមកបន្ទុំ
ដើម្បីវេចនំ ទៅភ្ជុំនឹងគេ
បងទៅកាប់ចេក រែកមកបន្ទុំ
ដើម្បីវេចនំ ទៅភ្ជុំនឹងគេ
នំចេកនំគម រៀបរយហូរហែរ
ស្កាត់ជួបមាសស្នេហ៍ នៅឯវត្តថ្មី
វត្តថ្មី វត្តថ្មី
អូនដើរកាត់ស្លឹក ទទឹកខ្លួនជោគ
ទូលស្លឹកយកមក ខ្ចប់ម្ហូបចំណី
អូនដើរកាត់ស្លឹក ទទឹកខ្លួនជោគ
ទូលស្លឹកយកមក ខ្ចប់ម្ហូបចំណី
យកទៅលេងភ្ជុំ ប្រាថ្នាជួបថ្លៃ
រសៀលម៉ោងបី ប្រណាំងទូកបង
ប្រណាំង ទូកបង
ទូកបងទូកវែង កន្សែងចងក្បាល
ឈរចំកណ្ដាល ស្រែកច្រៀងផ្ដោះផ្ដង
ទូកបងទូកវែង កន្សែងចងក្បាល
ឈរចំកណ្ដាល ស្រែកច្រៀងផ្ដោះផ្ដង
ប្រណាំងទូកអូន យកឱ្យឈ្នះម្ដង
អុំផងចែវផង ខ្លាចចាញ់ទូកស្រី
ខ្លាចចាញ់ អើយទូកស្រី
ទូកអូនទូកខ្លី កន្សៃចងផ្កា
ប្រណាំងកាលណា តែងបានជោគជ័យ
ទូកអូនទូកខ្លី កន្សៃចងផ្កា
ប្រណាំងកាលណា តែងបានជោគជ័យ
បើបងប្រណាំង ហ៊ានភ្នាល់ ដាក់អី?
បើចាញ់ទូកស្រី ធ្វើប្ដីអូនទៅ
ធ្វើប្ដី អីអូនទៅ
ទូកបងទូកវែង កន្សែងចងក្បាល
ឈរចំកណ្ដាល ស្រែកច្រៀងផ្ដោះផ្ដង
ទូកបងទូកវែង កន្សែងចងក្បាល
ឈរចំកណ្ដាល ស្រែកច្រៀងផ្ដោះផ្ដង
ប្រណាំងទូកអូន យកឱ្យឈ្នះម្ដង
អុំផងចែវផង ខ្លាចចាញ់ទូកស្រី
ខ្លាចចាញ់ អើយទូកស្រី
ទូកអូនទូកខ្លី កន្សៃចងផ្កា
ប្រណាំងកាលណា តែងបានជោគជ័យ
ទូកអូនទូកខ្លី កន្សៃចងផ្កា
ប្រណាំងកាលណា តែងបានជោគជ័យ
បើបងប្រណាំង ហ៊ានភ្នាល់ដាក់អី?
បើចាញ់ទូកស្រី ធ្វើប្ដីអូនទៅ
ធ្វើប្ដី អូនទៅ
ធ្វើប្ដី អីអូនទៅ
ធ្វើប្ដី អីអូនទៅ
Written by: Nhem Phon, Sinn Sisamouth