Credits
PERFORMING ARTISTS
Sinn Sisamouth
Performer
Ros Sereysothea
Performer
COMPOSITION & LYRICS
Sinn Sisamouth
Songwriter
បទភ្លេង បរទេស
Songwriter
PRODUCTION & ENGINEERING
The Cambodian Vintage Music Archive Inc
Producer
Lyrics
បងអើយ! មានតែបងដែលអូន ស្នេហ៍
ក្រៅពីបងអូនមិនស្រឡាញ់ ទេ!
អូនសូមតែដៃបងថ្នមថែ កុំបែរកុំបែកចិត្ត
អូនអើយ! មានតែអូនដែលបង ស្នេហ៍
ក្រៅពីអូនបងមិនស្រឡាញ់ ទេ!
ដៃបងទុកសម្រាប់ថ្នមថែ
តែរូប កែវកល្យាណ
ឱ! ព្រលឹងមាស បងអើយ
កុំឡើយដួងចិត្តគិតស្មាន
ថាបងមានថ្មី ចោលពុំងារ
បើដូចពាក្យ ប្រុសបងវាចា
នោះអូនសប្បាយផុតក្តីទុក្ខា ព្រោះរឿងស្នេហ៍
អូនអើយ! ជាតិនេះបងមិនភ្លេច ទេ!
លុះដល់ស្លាប់ក៍បងចាំជួប ស្នេហ៍
ថ្ងៃណាក៍បងប្រាថ្នាដែរ
ឱ្យតែបានជួបអូន
បងអើយ! អូនចាំបងដល់ថ្ងៃសូន្យ
សូមកុំចោលផ្កាឱ្យក្រៀមស្រ ពោន
បងអើយ ជួយចម្លងរូបអូន
ឱ្យបានដល់កោះត្រើយ
ឱ!ព្រលឹងមាសបងអើយ
កុំឡើយដួងចិត្តគិតស្មាន
ថាបងមានថ្មីចោលពុំងារ
បើដូចពាក្យ ប្រុសបងវាចា
នោះអូនសប្បាយផុតក្តីទុក្ខាព្រោះរឿងស្នេហ៍
យើងស្នេហ៍ ស្នេហ៍គ្មានថ្ងៃណាភ្លេចបាន
យើងរួមរស់នឹងគ្នាទាំងពីរ ប្រាណ
លុះអវសានជីវិត លុះអវសាន ជីវិត
ឥត បែក បែរ
ឥត បែក បែរ
ឥត បែក បែរ
Written by: Various Artists