Top Songs By Sinn Sisamouth
Lyrics
ស្ទឹងកែវ ហូរទៅឆ្ងាយណាស់ហើយ
កែវបងអើយ ភ្លេចរៀមហើយឬស្នេហា
កាលដែលធ្លាប់ថ្នាក់ថ្នមកាយា
វេលា និន្ទ្រាកណ្ដាលព្រៃ
ស្ទឹងកែវ ធ្លាប់តែច្រៀងបំពេ
ក្រោមដួងខែ ឱ្យគូស្នេហ៍ឃ្លាតទុក្ខភ័យ
ថ្ងៃនេះ ស្ទឹងហូរគ្មានប្រណី
ចោលព្រៃ ដែលស្រីធ្លាប់រស់នៅ
ស្ដាយតែសម្រស់វង្សភក្ត្រា
ស្ដាយខ្លួន កេសាធ្លាប់កើយភ្លៅ
ស្នាមខាំ ក្ដិចខ្ញាំនៅក្រឡៅ
កោតតែចិត្តស្រីពៅ ហូរទៅគ្មាននឹកនា
ស្ទឹងកែវ កែវកុំហូរធ្វើអ្វី
គួរប្រណីដល់បក្សីដែលកំព្រា
ធ្លាប់បានជួបភក្ត្រកែវពុំងារ
គ្រប់គ្រាដែលគ្នាមកកំសាន្ត
ស្ដាយតែសម្រស់វង្សភក្ត្រា
ស្ដាយខ្លួន កេសាធ្លាប់កើយភ្លៅ
ស្នាមខាំ ក្ដិចខ្ញាំនៅក្រឡៅ
កោតតែចិត្តស្រីពៅ
ហូរទៅគ្មាននឹកនា
ស្ទឹងកែវ កែវកុំហូរធ្វើអ្វី
គួរប្រណីដល់បក្សីដែលកំព្រា
ធ្លាប់បានជួបភក្ត្រកែវពុំងារ
គ្រប់គ្រាដែលគ្នាមកកំសាន្ត
គ្រប់គ្រាដែលគ្នាមកកំសាន្ត
គ្រប់គ្រាដែលគ្នាមកកំសាន្ត
Lyrics powered by www.musixmatch.com