Credits
PERFORMING ARTISTS
សុខ ស្រីនាង
Performer
COMPOSITION & LYRICS
សុខ ស្រីនាង
Songwriter
Lyrics
តើនៅលើលោកនេះ មានទេភក្តី
ឬចិត្តក្បត់ជាប្រពៃណី ប្រុសអប្រិយនៅក្នុងលោកា
ជ្រួលភ្លើតភ្លើនតាមជាតិព្រាន គ្មានករុណា
ឱប្រុសល្អ ចិត្តជាភូមរាតើថ្ងៃណាបងភ្ញាក់ខ្លួន
កាយស្រីដែលប្រុសថ្លៃ យកទុកជាល្បែង
បំពានភាពស្មោះគ្មានគិតក្រែង អូនចម្បែងដឹងទេប្រុសស្ងួន
អាងប្រាក់ជាអន្ទាក់ ផ្កាស្រពោន
ឱភក្តីនៃចិត្តនឹមនួន ប្រែរលាយសូន្យហើយថ្លៃ
កុំគិតថាមានតែនួនល្អង
ដែលល្អគ្រប់យ៉ាងណាចរណៃ
ប្រុសទាំងអស់មិនមែនសុទ្ធតែអប្រិយ
ជះប្រាក់ទាក់ចិត្តភក្តី ជាន់ឈ្លីស្ត្រីទន់ខ្សោយ
សូមផ្តាំទៅប្រុសល្អ នៅក្នុងលោកា
គួរមានចិត្តសណ្តោសមេត្តា កុំសាវាប្រហារស្រីឡើយ
នារីគ្មានអ្វីទីពឹងទេបងអើយ
គឺមានតែទឹកភ្នែកនេះហើយ យំដង្ហើយឱ្យមេត្តា
សូមផ្តាំទៅប្រុសល្អ នៅក្នុងលោកា
គួរមានចិត្តសណ្តោសមេត្តា កុំសាវាប្រហារស្រីឡើយ
នារីគ្មានអ្វីទីពឹងទេបងអើយ
គឺមានតែទឹកភ្នែកនេះហើយ យំដង្ហើយឱ្យមេត្តា
Writer(s): សុខ ស្រីនាង
Lyrics powered by www.musixmatch.com