Canciones más populares de So Savoeun
Créditos
PERFORMING ARTISTS
So Savoeun
Performer
COMPOSITION & LYRICS
កែវឯម និង សូសាវឿន
Songwriter
Letras
កូនអើយគេងទៅម្តាយនៅបំពេអឺអើយ
កុំយំមាសមេគេមិនអាណិត
កូន រស់នឹងម្តាយឆ្លងត្រើយជីវិត
ស្មារលាប្រុសចិត្ត អប្រិយ
អធ្រាត្រស្ងាត់សូន្យ កូនឱបទ្រូងម្តាយអឺអើយ
ទឹកភ្នែកជោកខ្នើយ គេពុំប្រណី
កូន យំម្តាយទុក្ខចុកទ្រូងស្ទើរក្ស័យ
រំពឹងលើប្តីមិនបាន
ឱ! កម្មកំណាច មច្ចុរាជរឹស្យា
ម្តេចមិនប្រហារ ប្រុសសាមាន្យ
ទុកនៅធ្វើអ្វី ឆ្លងដល់សន្តាន
បុរសដែលមានចិត្តស្មោះ
ជាតិនេះស៊ូរស់សាងឈ្មោះស្រីកម្មអឺអើយ
ទៀនប្រាំធូបប្រាំ ថ្វាយព្រះលាប្រុស
ស៊ូរស់នឹងកូនស្រីស្ងួនទៅចុះ
ជាតិក្រោយជួបប្រុស ចិត្តមួយ
ជាតិនេះស៊ូរស់សាងឈ្មោះស្រីកម្មអឺអើយ
ទៀនប្រាំធូបប្រាំ ថ្វាយព្រះលាប្រុស
ស៊ូរស់នឹងកូនស្រីស្ងួនទៅចុះ
ជាតិក្រោយជួបប្រុស ចិត្តមួយ
Lyrics powered by www.musixmatch.com