Vídeo musical

កុំឱ្យចាស់ទាន់ - សូ សាវឿន / Kom Ory Chas Tan - So Savoeun
Ver កុំឱ្យចាស់ទាន់ - សូ សាវឿន / Kom Ory Chas Tan - So Savoeun en YouTube

Presentada en

Créditos

Letras

ព្រៃល្បាស់ខៀវខ្ចី!
ព័ទ្ធផ្ទៃជើងភ្នំ រសៀលទោចយំ
បន្ទំ ទុក្ខា
ឱ! ភូមិចុងស្រុក ជំរំវាសនា
ស្រណោះហត្ថា ចិន្ដាថ្នមបង
ទឹកហូរអន្លាយ!
ទៅឆ្ងាយសន្លឹម នាំចិត្តសង្ឃឹម
ថ្នមថែ គូគ្រង
ភ្នែកបងងងឹត ចិត្តឥតសៅហ្មង
ចិន្ដាថ្នមបង ក្នុងនាមភក្ដី
របួសធ្ងន់ពេក បងដេកសន្លប់
ម្រាមដៃដប់ អង្អែលថ្មមបី
ថ្នមព្រេងវាសនា ក្នុងភពនិស្ស័យ
ថ្នមចិត្តកវី ផុតក្ដីឈឺផ្សា
ភ្នែកបងងងឹត!
តែចិត្តមុតស្រួច បេះដូងលាក់លួច
ចារឈ្មោះ ចិន្ដា
ចិត្តស្មោះតស៊ូ ប្ដូរផ្ដាច់សង្ខារ
ដល់ថ្ងៃមរណា សូមស្មោះនឹងគ្នា
ជាតិនេះចិន្ដា សង្សារកវី
បីដូចរាជសី ទីពឹងគុហា៍
អូនជាមច្ឆាបងជាគង្គា
សូមស្មោះនឹងគ្នា លុះគ្រាយើងក្ស័យ
លូកដៃទាញសក់!
ថ្ពក់ទងបេះដូង ចងហើយបួងសួង
ក្រេបក្លិន ស្នេហ៍ថ្មី
ត្បាញឈ្មោះចិន្ដា សង្សារកវី
រង់ចាំពរជ័យ ទទួលផ្កាស្លា
Written by: កែវ ឯម
instagramSharePathic_arrow_out