album cover
ជញ្ជីងស្នេហា
91
Worldwide
ជញ្ជីងស្នេហា fue publicado el 3 de julio de 2021 por Cambodian Vintage Music Archive como parte del álbum ថ្ងៃលិចឯនាយសមុទ្រ
album cover
Fecha de lanzamiento3 de julio de 2021
SelloCambodian Vintage Music Archive
Melodicidad
Acústico
Valence
Bailabilidad
Energía
BPM112

Créditos

Letras

ទុក្ខអ្វីមិនស្មើ ទុក្ខប្រពន្ធពីរ
ធ្ងន់ជាងគិរី ធំជាងធរណីវារីសមុទ្រ
រលកគ្រាំគ្រាំ ឱ្យខ្ញុំតក់ស្លុត
ទោះបីខ្ញុំខំប្រយុទ្ធ
ក៏មុខអាវុធលែងមុតទៅហើយ
ប្រជានុរាស្ត្រ និងអស់មន្ត្រី
អ្នកក្រសេដ្ឋី
ចាញ់ដៃស្នេហាដូចខ្ញុំនេះទេ
អស្ចារ្យជាតិនេះ ទឹកភ្នែកព្រោះស្នេហ៍
ខ្ញុំសូមប្រកាសស្បថស្បែ
ខ្លាចហើយទ្វីបស្នេហ៍រែកពុនសែងលី
បើកោរសក់បួស ជួសជុលនិស្ស័យ
ខ្មាសភពផែនដី
សាងផ្នួសព្រោះស្រី គ្មានបានបុណ្យឡើយ
ជញ្ជីងស្នេហា ធ្ងន់ណាស់លោកអឺយ
ថ្លឹងហើយធ្ងន់ទាំងសងខាង
ទឹកភ្នែកគ្រប់យ៉ាងស្រោចខ្ញុំម្នាក់ឯង
ពស់វែកមានពិស គង់សកស្រកា
ជាតិជាមនុស្សា
គង់ចែកដីគ្នានាឋានព្រះចន្ទ
តណ្ហាសត្វលោក លោភឥតក្របខ័ណ្ឌ
មេឃមួយផ្កាយរះរយពាន់
ចិត្តស្នេហ៍ប្រចណ្ឌផ្ដន្ទាខ្ញុំណាស់
ពស់វែកមានពិស គង់សកស្រកា
ជាតិជាមនុស្សា គង់ចែកដីគ្នានាឋានព្រះចន្ទ
តណ្ហាសត្វលោក លោភឥតក្របខ័ណ្ឌ
មេឃមួយផ្កាយរះរយពាន់
ចិត្តស្នេហ៍ប្រចណ្ឌ
ផ្ដន្ទាខ្ញុំណាស់
Written by: វ៉ោយ ហូរ
instagramSharePathic_arrow_out􀆄 copy􀐅􀋲

Loading...