Canciones más populares de Ros Sereysothea
Letras
រូបបងជាអ្នកធ្វើឱ្យខ្ញុំយំ យំហើយយំទៀត
ព្រោះបងពិឃាដចិត្តខ្ញុំ ដែលស្រឡាញ់បង
អស់មួយជីវិតចិត្តខ្ញុំត្រូវខូច
ព្រោះក្ដីស្មោះត្រង់
តែបងបែរខ្នង ដោយឥតប្រណី
រឿងដែលខ្ញុំចង់បំភ្លេចទៅហើយ ម្ដេចឡើយរំលឹក
ធ្វើឱ្យកម្រើកនូវក្ដីវិបត្ដិ ជាថ្មី
ខ្ញុំបានសច្ចាថារស់ម្នាក់ឯង ក្នុងភពឥតន័យ
ដើម្បីបំភ្លេចរឿងចាស់ចោលចេញ
ព្រោះខ្ញុំទម្លាប់រស់បានម្នាក់ឯង
ទោះជារស់ទាំងចម្បែង
ក៏ខ្ញុំ មិនអាចវិលវិញ
ថ្ងៃនេះ គ្មានទេរឿងពីម្សិលមិញ
ដែលធ្វើឱ្យចិត្តពោរពេញ
តែក្ដីទោម្នេញគ្មានស្រាន្ដ
ដឹងទេថាបងបានធ្វើអ្វីខ្លះ ចំពោះរូបខ្ញុំ
នៅក្នុងជំរុំកម្សត់នៃស្នេហ៍ ខកខាន
ឬមួយបងឃើញតែកំហុសខ្ញុំ ស្រេចតែចិត្តស្មាន
បានជាធ្វើបាបខ្ញុំគ្មានប្រណី
Written by: Peou Sipho