Créditos
Letras
បើត្រូវព្រាត់គ្នា
គ្រានេះហើយ ម្តេចឡើយនៅថាស្តាយ
ព្រោះចិត្ត អូនប្រែហើយ
កុំនឹកស្តាយ រូបកាយបងគ្មានខ្លឹមសារ
ព្រាត់ក៏ព្រាត់ចុះ
ព្រោះចិត្តយើង បានដើរផ្លូវខុសគ្នា
ផ្លូវអូន យល់ថាត្រូវ
គាប់ចិន្តា សូមកែវពុំងាទៅចុះ
បើប្រែជាទុក្ខ
សូមកុំវិលមក ឱ្យបងទទួលកំហុស
បំណាច់អូន សំរេចថាឈានជើងចុះ
បើធ្វើខុស សូមខុសតែម្នាក់ឯង
ពេលដែល ត្រូវឃ្លាត
ឃ្លាតទៅចុះ ព្រោះគ្មានពាក្យអ្វីថ្លែង
បើស្រីកាត់ចិត្តចេញ
ចោលកន្លែង យើងលែងនឹកគ្នាទៀតទៅ
បើ ប្រែជាទុក្ខ
សូមកុំវិលមក ឱ្យបងទទួលកំហុស
បំណាច់អូន សំរេចថាឈានជើងចុះ
បើធ្វើខុស សូមខុសតែម្នាក់ឯង
ពេលដែល ត្រូវឃ្លាត
ឃ្លាតទៅចុះ ព្រោះគ្មានពាក្យអ្វីថ្លែង
បើស្រី កាត់ចិត្តចេញ
ចោលកន្លែង យើងលែងនឹកគ្នាទៀតទៅ
Written by: Peou Sipho

