Presentada en

Créditos

Letras

ហ៊ឺ! គិតច្រើនណាស់ខ្ញុំ
រឿងធំគឺរឿងប្តីសី
បានប្តីធ្វើអ្វី សក្តិពីរឬបី មន្រ្តីឬកម្មករ
តើខ្មៅឬសរ អាក្រក់ឬល្អ
តើមានឬក្រ គូរខ្ញុំអើយ
ហ៊ឺ! បានគិញឬគយ
ម៉ែឱ្យកូនទៅអ្នកណា
ឱ្យអ្នករដ្ឋការ ឬអ្នកចម្ការ អ្នកណា ណាម៉ែ
អ្នកក្រុងអ្នកស្រែ បារាំងឬចិនខ្មែរ
ម៉ែអើយ! អើយម៉ែ ប្រាប់កូនផង
ហ៊ឺ! បានចាស់ឬក្មេង
កូនគេងមិនលក់ឡើយ
កូនពេញក្រមុំហើយ
ឱ!ណាម៉ែអើយ ទុកកូនធ្វើអ្វី
ម្តេចមិនឱ្យមានប្តី ទុកកូនធ្វើអ្វី
កូនចេះតែភ័យ តិចអត់ប្តីទៅ
ហ៊ឺ! គិតច្រើនណាស់ខ្ញុំ
រឿងធំគឺរឿងប្តីសី
បានប្តីធ្វើអ្វី សក្តិពីរឬបី មន្រ្តីឬកម្មករ
តើខ្មៅឬសរ អាក្រក់ឬល្អ
តើមានឬក្រ គូរខ្ញុំអើយ
ហ៊ឺ! បានគិញឬគយ
ម៉ែឱ្យកូនទៅអ្នកណា
ឱ្យអ្នករដ្ឋការ ឬអ្នកចម្ការ
អ្នកណា ណាម៉ែ
អ្នកក្រុងអ្នកស្រែ បារាំងឬចិនខ្មែរ
ម៉ែអើយ! អើយម៉ែ ប្រាប់កូនផង
ហ៊ឺ! បានចាស់ឬក្មេង
កូនគេងមិនលក់ឡើយ
កូនពេញក្រមុំហើយ
ឱ!ណាម៉ែអើយ ទុកកូនធ្វើអ្វី
ម្តេចមិនឱ្យមានប្តី ទុកកូនធ្វើអ្វី
កូនចេះតែភ័យ តិចអត់ប្តីទៅ
Written by: Voy Ho
instagramSharePathic_arrow_out