Créditos
PERFORMING ARTISTS
Sinn Sisamouth
Performer
COMPOSITION & LYRICS
អ៊ុយ ហ៊ែល
Songwriter
Letras
បានឃើញបានយល់ ចង់ស្គាល់ភក្រ្ដា
រីកស្រស់ដូចផ្កា ឈ្មោះថារំដួលសុរិន្ទ
ចិន្ដាចម្បែង ធ្លាប់គេងសុបិន្ដ
ប្រហើរតែក្លិន សុរិនភពស្នេហ៍កវី
អារម្មណ៍លង់លក់ ឈ្លក់នឹងសម្រស់
សោភ័ណសម្ផស្ស ល្អស្រស់គួរឱ្យបេតី
ដូចផ្កាក្រពុំកំពុងពេញវ័យ
នៅក្នុងលោកីយ៍ រកស្រីមកផ្ទឹមពុំបាន
ផ្កាមានស្រទាប់ ដុះជាប់នឹងមែក
រំដួលចម្លែក ល្អប្លែកក្រអូបរកគ្មានអើយ
រំដួលសុរិន្ទ ល្អហួសក្ដីស្មាន
ប្រសិនបេះបាន នោះប្រាណរៀមអស់ទុក្ខា
រៀមគេងមមើរ បង្ហើរចិត្តស្មោះ
ជាតិនេះរៀមរស់ ក៏ព្រោះរស់ជាតិបុប្ផា
រំដួលសុរិន្ទ សូមទានមេត្ដា
ជួយប្រោសសង្ខារ ចិន្ដាដែលបងប្រឹងស្ម័គ្រ
ផ្កាមានស្រទាប់ ដុះជាប់នឹងមែក
រំដួលចម្លែក ល្អប្លែកក្រអូបរកគ្មានអើយ
រំដួលសុរិន្ទ ល្អហួសក្ដីស្មាន
ប្រសិនបេះបាន នោះប្រាណរៀមអស់ទុក្ខា
រៀមគេងមមើរ បង្ហើរចិត្តស្មោះ
ជាតិនេះរៀមរស់ ក៏ព្រោះរស់ជាតិបុប្ផា
រំដួលសុរិន្ទ សូមទានមេត្ដា
ជួយប្រោសសង្ខារ ចិន្ដាដែលបងប្រឹងស្ម័គ្រ
Written by: អ៊ុយ ហ៊ែល

