Créditos
Letras
វាយោថ្ងួចថ្ងូរឱ្យខ្ញុំ អាល័យ
នឹកស្រមៃ ដល់សង្សារ
យល់តែស្រមោល ស្នេហា
ជាប់នេត្រា ឈោងពុំដល់
រាល់ថ្ងៃរៀមតែងតែនឹក ទន្ទឹង
បរតាំងស៊ូ ឆោមនិមល
ក្រែងបុណ្យវាសនា បានផ្ដល់
មកជាគូសង្សារ
រាល់ពេលរាត្រី រៀមព្រួយ
រូបស្រីមួយ ក្រែងពុំដូច ចិន្ដា
ខំបន់ ស្រន់អស់ ទេវតា
ប្រាថ្នាសូមជួបតែថ្លៃ
អាណិតខ្ញុំផងណា បរតាំងស៊ូ
រៀមលន់តួ សូមមេត្រី
បើខុស សូមអូន ប្រណី
សូមតែក្ដី មេត្តា
រាល់ពេលរាត្រី រៀមព្រួយ
រូបស្រីមួយ ក្រែងពុំដូច ចិន្ដា
ខំបន់ ស្រន់អស់ ទេវតា
ប្រាថ្នាសូមជួបតែថ្លៃ
អាណិតខ្ញុំផងណា បរតាំងស៊ូ
រៀមលន់តួ សូមមេត្រី
បើខុស សូមអូន ប្រណី
សូមតែក្ដី មេត្តា

