Créditos
PERFORMING ARTISTS
Ros Serey Sothea
Performer
COMPOSITION & LYRICS
Voy Ho
Songwriter
Letras
អូនស្លូតណាស់ ដូចជាដូនជី
ប្រុសឆោម ឆវី
បងម្តេចក៏ដាច់ចិត្តចោលអូន?
មេត្តាឬទេ ផ្កាដែលស្រពោន?
វិលវិញណាស្ងួន
បងជាក្បូន ជីវិតអូនហើយ
អូនរង់ចាំ រង់ចាំតែផ្លូវ
ចាំច្រើនរដូវ
បងបាត់ទៅ បាត់ទៅសូន្យឈឹង
អូនគ្មានធ្វើអ្វី ខុសសោះព្រលឹង
ម្តេចក៏បងខឹង?
ខឹងរឿងអ្វី ស្រដីប្រាប់ផង?
បើគ្មានបង អូនរស់ម្តេចទៅ?
ខ្មាសណាស់គេហៅ ឈ្មោះស្រីប្តីលែង
អូនមិនចេះឱបទេប្រុសផ្សេង
ស៊ូម្នាក់ឯង បួសជាដូនជី
បើមិនឃើញ បងវិលវិញទេ
រាងហើយក្តីស្នេហ៍
អូនត្រូវតែ កោរសក់សាងផ្នួស
អូនយកធម៌អាថ៌ ផ្សារចិត្តរបួស
លាប្រុសថ្លើមខ្មៅ
ឱ្យគេហៅ អូនដូនជីវិញ
បើមិនឃើញ បងវិលវិញទេ
រាងហើយក្តីស្នេហ៍
អូនត្រូវតែ កោរសក់សាងផ្នួស
អូនយកធម៌អាថ៌ ផ្សារចិត្តរបួស
លាប្រុសថ្លើមខ្មៅ
ឱ្យគេហៅ អូនដូនជីវិញ
Written by: Voy Ho

