Créditos

PERFORMING ARTISTS
Sinn Sisamouth
Sinn Sisamouth
Performer
Pen Ran
Pen Ran
Performer
COMPOSITION & LYRICS
Sinn Sisamouth
Sinn Sisamouth
Songwriter
Svay Sam Eua
Svay Sam Eua
Songwriter
Voy Ho
Voy Ho
Songwriter
Tep Sokhom
Tep Sokhom
Songwriter
Sive Son
Sive Son
Songwriter
Mok Chhoeun
Mok Chhoeun
Songwriter

Letras

កែវអើយ កែវល្អគ្មានអ្វីផ្ទឹម
វងភក្រ័ញញឹមគួរស្នេហា
ម្ដេចប្រុសហ៊ាន ស្តីដូច្នេះណា
គ្មានក្រែងចិន្តាទេឬអ្វី?
រៀមស្មោះចំពោះ រូបស្រីពិត
សូមផ្ញើជីវិត នឹងភក្តី
ប្រុសកុំវាចាបញ្ឆោតស្រី
ពិសមន្តសម្ដី ជឿមិនបាន
អាសូរៀងផង ណាសម្លាញ់ចិត្ត
ក្រែងពាក្យមិន ពិតនាំតែខកប្រាណ
ជឿចុះ ជឿចុះណាកល្យាណ
អូនសូមផ្ញើប្រាណ ហើយស្នេហា
ចិត្តរៀមរីករាយ គ្មានហ្មងសៅ
រៀមសូមរស់ នៅក្បែរជីវ៉ា
ស៊ូស្លាប់ ស៊ូរស់ជាមួយគ្នា
ដល់ថ្ងៃយើងលាលោកនេះទៅ
អាសូរៀងផង ណាសម្លាញ់ចិត្ត
ក្រែងពាក្យមិន ពិតនាំតែខកប្រាណ
ជឿចុះ ជឿុចុះណាកល្យាណ
អូនសូមផ្ញើប្រាណ ហើយស្នេហា
ចិត្តរៀមរីករាយ គ្មានហ្មងសៅ
រៀមសូមរស់ នៅក្បែរជីវ៉ា
ស៊ូស្លាប់ ស៊ូរស់ជាមួយគ្នា
ដល់ថ្ងៃយើងលាលោកនេះទៅ
ដល់ថ្ងៃយើងលាលោកនេះទៅ
ដល់ថ្ងៃយើងលាលោកនេះទៅ
Written by: Mok Chhoeun, Sinn Sisamouth, Sive Son, Svay Sam Eua, Tep Sokhom, Voy Ho
instagramSharePathic_arrow_out