Canciones más populares de Pen Ran
Letras
គេងទៅៗ ណាពៅព្រលឹង ម្ដាយយោលអង្រឹង
ម្ដាយយាមមៀមច្រឹង កុំឱ្យខាំកូនអឺយ!
មេឃអឺយ! កុំភ្លៀង ទាំងយប់ស្ងាត់សូន្យ
ខ្យល់អឺយ! កុំបក់អង្រួន
អាណិតដល់កូនខ្ញុំកំពុងគេងអឺម!...
ស្រណោះខ្លួនពេក មកដេកក្នុងព្រៃ
រស់គ្មានរស្មី រស់គ្មានសល់អ្វី ឱ្យសង្ឃឹមសោះអឺយ!
បានសុខហើយទុក្ខ មុខមិនដែលស្រស់
រឿងរ៉ាវមិនចេះចប់សោះ
ត្រដរប្រឹងរស់ ក្នុងជ្រោះទឹកភ្នែក
ភ្លឺហើយងងឹត ជីវិតឥតន័យ
វណ្ណៈអប្រីយ៍ ប្រល័យស្នេហាអឺយ!
ព្រះអឺយ! ទុក្ខឱ្យខ្ញុំយំដល់ណា
មច្ចុរាជឫស្យា ប្រហារខ្ញុំទៅ
កុំឱ្យខ្ញុំសេីច ហេីយឱ្យខ្ញុំយំ សេីចយំៗ
ខ្ញុំមិនអាចទ្រាំ គ្រាំចិត្តបានឡេីយអឺយ!
រស់បានផលអ្វី បេីអស់ន័យហេីយ?
មច្ចុរាជៗអឺយ! ខ្ញុំហៅអ្នកហេីយ អ្នកនៅឯណា?...
Written by: Various Artists