Canciones más populares de Pen Ran
Créditos
Letras
បង...ដាច់ចិត្តណាស់ អ្នកម្ចាស់ស្វាមី
កាត់ផ្តាច់និស្ស័យ ឥតអាល័យកូន
បើសួររកឳ ក្តៅផ្សាទ្រូងអូន
ដូចផ្កាស្រពោន ព្រាត់បាត់ឫសកែវ
ពេលបងលាអូន និងកូនទាំងពីរ
ដៃកាន់វ៉ាលី សំដៅឡើងឡាន
អូនស្តាយស្រណោះ ទន់អស់ទាំងប្រាណ
ឈរមើលកល្យាណ ទាំងរន្ធត់ចិត្ត
គ្រាឥឡូវនេះ បងឃ្លាតពីស្រី
ទៅមានគូថ្មី ភ្លេចក្តីវេទនា
ភ្លេចរឿងកម្សត់ ភ្លេចខ្ទមជរា
ភ្លេចរោងផ្កាស្លា ដែលរៀបការយើង
កូនសួររកឳ អូនមិនចេញស្តី
ទឹកភ្នែកជោកស្បៃ ស្រមៃជីវ៉ា
មិនគួរបងបែក ចិត្តពីស្ងួនភ្ងា
លួចទៅរៀបការ ឥតអាល័យកូន
ណ្ហើយ! កូនទាំងទ្វេ កូនរស់នឹងម្តាយ
ជាស្រីមេម៉ាយ រស់ទាំងខ្លោចផ្សា
រស់ទាំងឈឺចាប់ រស់ទាំងវេទនា
ព្រោះតែឳបា ប្រហារក្តីស្មោះ
កូនសួររកឳ អូនមិនចេញស្តី
ទឹកភ្នែកជោកស្បៃ ស្រមៃជីវ៉ា
មិនគួរបងបែក ចិត្តពីស្ងួនភ្ងា
លួចទៅរៀបការ ឥតអាល័យកូន
ណ្ហើយកូនទាំងទ្វេ! កូនរស់នឹងម្តាយ
ជាស្រីមេម៉ាយ រស់ទាំងខ្លោចផ្សា
រស់ទាំងឈឺចាប់ រស់ទាំងវេទនា
ព្រោះតែឳបា... ប្រហារក្តីស្មោះ
ម៉ែឆ្អែតណាស់ ណាកូនសម្លាញ់
មិនគួរមកចាញ់ ល្បិចកលស្នេហា
ទ្រូងម្តាយកកឈាម កូនក៏កំព្រា
ទ្រាំទៅពុំងា ធ្វើម្តេចកម្មយើង
Written by: Various Artists