Créditos

PERFORMING ARTISTS
ធឿន បុរី
ធឿន បុរី
Performer
COMPOSITION & LYRICS
ឃ្លាំង កុម្ភៈ
Composer
សុន រដ្ឋា
Songwriter

Letras

I.សុំពុកសុំម៉ែ ឱ្យតែថ្ងៃបាក់រសៀល ពុកកុំដៀល ថាខ្ញុំលេសឃ្វាលក្របី ដឹកឱ្យដេកទឹក ការពិតភ្លឹកលួចមើលស្រី កម្មក្រាស់ទៅឈរហាលថ្ងៃ ម៉ែសង្ស័យចង់បានប្រពន្ធ
II.ថាក្របីទៅវាខ្មៅមិនខុសពីគ្នា មុខម្ចាស់វា ក៏យ៉ាប់ហើយគ្មានយីអ៊ុន ត្រដរចង់វ៉ា អ្នកផ្សារគេគីឡូធ្ងន់ សាច់ឈាមទ្រលុកទ្រលន់ ឯងដូចមាន់គ្រុនមិនទាន់សម័យ
R.ទៅឃ្វាលមេឃ្លៀចលួចឃ្វាលទាំងអូន សុខចិត្តក្រាបលូន ឱ្យតែបងបានជួបស្រី អ្នកស្រែដូចគ្នាបងធានាបេះដូងជូនស្រី កុំស្អប់បងអីបើបងសុំស្រីតថ្លៃបេះដូង
III.ទោះបងស្រែៗប៉ុន្តែការងាររហ័ស មើលឱ្យច្បាស់ស្មោះណាស់អ្នកស្រែដូចបង ចង់មានចំណែកតួឯកក្នុងចិត្តនួនល្អង អូនអ្ហើយអាណិតបងផង លួចស្រឡាញ់អូនខំឃ្វាលហាលថ្ងៃ
Written by: ឃ្លាំង កុម្ភៈ, សុន រដ្ឋា
instagramSharePathic_arrow_out