Letras
I-សំឡេងទ្រខ្មែរ រណ្ដំហឫទ័យ ហាអេីយ! ក្រោមស្បៃរាត្រី ដួងច័ន្ទភ្លឺថ្លា កូតបទលោមនាងអេីយ! ស្រណោះថ្ងៃការ បងនិងជីវា កម្សត់ពន់ពេក។
II-មនុស្សម្នាឆោឡោ ផ្អេីលពេញបន្ទាយ ហាអេីយ! រឿងហេតុមិនងាយ បានឃេីញផ្ទាល់ភ្នែក ភ្លេីងធំរន្ទាលអេីយ! ភ្លឺច្បាស់ពេញមេឃ រឿងហេតុចម្លែក តេីកេីតរឿងអ្វី។
R-មានភ្លេីងទេពច្យុត ពន្លឺភ្លឺក្រៃ ហោះពីដេីមជ្រៃ កាត់ដំបូលផ្ទះ អម្ភូតហេតុ មិនដែលជួបប្រទះ ចិត្តអូនភ័យខ្លាំងណាស់ បែបន់ព្រះ សុំផុតទុក្ខភ័យ។
III-គ្រាមុនសុបិន និងភ្នែកស្រស់ៗ ហាអេីយ! ឃេីញមានតាបស ចេញពីដេីមជ្រៃ ឲ្យសារ៉ុងសូត្រ អេីយ! ពិតមានតម្លៃ ពេលនេះនិស្ស័យ លោកឲ្យត្បូងពេជ្រ។
[Repeated/ច្រៀងសារឡេីងវិញ]