Canciones más populares de So Savoeun
Créditos
ARTISTAS INTÉRPRETES
So Savoeun
Intérprete
COMPOSICIÓN Y LETRA
Keo Em
Letrista
Letra
អាគកឱមាន់បង ខ្នាយតែមួយ
សម្បុរវាស្តួយ សេវាបាំង
ចូលក្នុងសៃវៀនមានកម្លំាងអើយ
រើសញីខ្លាំងខ្លាំង បង្កាត់ពូជអើយ
មាន់បងឯងហ្នឹងកំសាកញី គេស្លរការីទាំងធំតូច
មិនឱ្យបង្កាត់នាំតែខូច (ហុឺ ខូចនាងខូច)
មិនឱ្យជាប់ពូជមាន់ភ្ជាប់ខ្វាក់
អាគកខ្នាយទោល មាន់ស្រុកយើង
តែហ៊ានលើកជើង សុទ្ធតែចាក់
បើអូនចង់ល ពូជមាន់ខ្វាក់ (មែនហាបង មែនណាអូន)
ហ៊ានជល់ហើយចាក់មិន ងាយលែងអើយ
មាន់ខ្ញុំពូជកាត់បាត់ដំបង
ជល់វាត់និងស្មងរើស កន្លែង
ទន់កអាគកខ្នាយវែងវែង
អាគកបងឯងភ័យញ័រក្បាល (អីយ៉ូយ)
ជួបនឹងអាស្មងបងមិនភ័យ
មាន់ញីខ្នាយខ្លីវាយស្រាលស្រាល
លោតចាក់ចំលោតចំឆ្អឹងផាល
អាស្មងប៉េលប៉ាលទន់ជង្គង់អើយ
ពូជមាន់ធ្លាប់ខ្វាក់ច្រើនតែភ្លើ
វាងើយមើលលើមិនចំវង់
ក្បាលវាវិដីដូចអន្ទង់
ត្រូវព្រនង់អាស្មងដំបងខ្លី
អូនឯងវាយបងក៍វាយចុះ
ដូចកេះរមាស់សង្គ្រោះប្តី
មាឌប៉ិនមាន់ស្មងឱ្យម្តងបី
ជល់ចាញ់មួយថ្ងៃស្អែកជល់ទៀត
ជល់ចាញ់គែហើយនៅអួតអាង
ច្រង៉េងច្រង៉ាងមិនខ្មាសញាតិ
ខំប្រឹងត្រដរដល់ណាទៀត
នាំឱ្យចង្អៀតចង្អល់ចិត្ត
Written by: Keo Em