Créditos

ARTISTAS INTÉRPRETES
Sinn Sisamouth
Sinn Sisamouth
Intérprete
COMPOSICIÓN Y LETRA
ពៅ សុីផូ
Autoría

Letra

យប់នេះដួងច័ន្ទ ចែងចាំងរស្មីអឺយ ចម្លែក
ធម្មជាតិក៏ប្លែក ខុសពីធម្មតា
ជំនោរបក់មក ក្រអូបក្លិនផ្កា
ថ្នាក់ថ្នមដល់ដួងចិន្ដា
កើយហត្ថាទន់ត្រជាក់
យប់នេះគឺយប់ ដែលរៀមមានភ័ព្វអឺ វាសនា
ជួបទេពធីតា ដែលចិត្តជំពាក់
បើកភ្នែកឃើញច្បាស់ សម្រស់ដួងភ័ក្ត្រ
ថាពិតជារូប វរលក្ខណ៍
ជឿជាក់មិនមែន សុបិន
រៀមបាន លើកហត្ថ ថ្នាក់ថ្នមរាងកាយ
ចិត្តឥតមាន នឿយណាយ
ហាក់ដូចជួបឋានព្រះឥន្ទ្រ
នាសាខំស្រង ខំស្រូបយកក្លិន
ផ្កាអ្វី ក៏មិន
ក្រអូបដូចក្លិន កល្យាណ
ពេលរៀមភ្ញាក់ឡើង ដឹងខ្លួនស្រវាអឺ រកស្រី
រាត្រីក៏ក្លាយ ជាក្ដីខកខាន
រសស្នេហ៍ស្រមោល ដែលចាប់មិនអឺ បាន
សុបិនបានវង្វេងឋាន
បានជួបតែស្នេហ៍ឥតន័យ
Written by: ពៅ សុីផូ
instagramSharePathic_arrow_out

Loading...