Incluido en

Letra

ផ្ការីកផ្ការោយ អស់ហើយសម្រស់អើយ
មិននឹកស្មានសោះ ថាអស់ហើយសង្ឃឹម
ថ្ងៃមុនផ្កាធ្លាប់ រីកស្រស់ញញឹម
ជាទីសង្ឃឹម នៃចិត្តកំព្រា
ឥឡូវរលាយ បាត់ទាំងស្រមោលអើយ
គេបំភ្លេចចោល លែងខ្ចីហើយនឹកនា
ណ្ហើយទ្រាំទ្រាំទៅ តាមកម្មវេរា
យើងគ្មានវាសនា នឹងបាននាងទេ
លូកថ្លើមខ្ញុំហើយ ថែមបញ្ឈឺរចិត្ត
ស្រីគេមិនស្និត នៅតែខំស្នេហ៍
បើមិនខ្មាសខ្ញុំ គង់ខ្មាសខ្មោចដែរ
លាហើយក្ដីស្នេហ៍ ព្រួលប្រែសាមណ
កួរក្ដៅចិត្តណាស់ សែនខ្មាសធម្មជាតិអើយ
មិនចង់រស់ទៀត ខ្មាសញាតិសណ្ដាន
ជាតិមុខជាតិក្រោយ កុំឱ្យជួបប្រាណ
ស្រីចិត្តសាមាណ ទុកប្រាណសាងផ្នួស
Written by: វ៉ោយ ហូរ
instagramSharePathic_arrow_out