Incluido en

Créditos

ARTISTAS INTÉRPRETES
Huoy Meas
Huoy Meas
Intérprete
COMPOSICIÓN Y LETRA
Huoy Meas
Huoy Meas
Letrista
Musique Etrangere
Musique Etrangere
Composición
PRODUCCIÓN E INGENIERÍA
CVMA
CVMA
Producción

Letra

ទិវានេះភ្លឺថ្លា ចន្ទ្រារះខ្ពស់សន្លឹម អូនគេងសង្ឃឹមថាបានជួបគ្នា
ខែទេរទៅៗ យប់ជ្រៅណាស់ អូនគេងសោកាពេកកន្លង
គន់មើលចន្ទ្រា ចន្ទធ្វើមិនដឹង ទ្រូងអូនរែងតឹងនឹកបង
ឱ! ដួងចន្ទអឺយ!ៗ ម្តេចឡើយអ្នកមិនទៅប្រាប់បងផង? ឱ្យខ្ញុំសៅហ្មងម្នាក់ឯង
ឃ្លាតហើយ ឃ្លាតទៅឆ្ងាយ ឃ្លាតឆ្ងាយ ឆ្ងាយដាច់សង្វែង
អូននៅម្នាក់ឯង រែងខ្លោចផ្សា នឹកប្រុសបង នួនល្អងធ្វើយ៉ាងណា?
ឱះឱ! ស្នេហាខ្ញុំអឺយ!
សូរសៀងសត្វយំ រងំឆ្លងឆ្លើយ អូនគ្មានចម្លើយសាសង
វិលវិញមកបងៗ អូនយំព្រោះតែនឹករូបនួនល្អង ចង់បានជួបបងរាល់យប់ថ្ងៃ
ស្អែកហើយ ស្អែកមួយទៀត ថាឆ្លៀតប្រើពាក្យសង្សារ
កុំសោយសោកាណាមាសបង ស្អែកមួយហើយមួយទៀតមួយពាន់ដង
នួនល្អងយើងគង់បានជួបគ្នា
យប់ជ្រៅណាស់ហើយ ស្រមៃដូចជា បានសាសងគ្នានឹងបង
អូនយំកន្លងៗ អូនយំព្រោះតែនឹករូបនួនល្អង ចង់បានជួបបងរាល់យប់ថ្ងៃ
Written by: Huoy Meas
instagramSharePathic_arrow_out