Canciones más populares de Sinn Sisamouth
Créditos
COMPOSICIÓN Y LETRA
Sinn Sisamouth
Letrista
Letra
រន្ទះភ្លឺផ្លេកផ្ទៃមេឃងងឹត រស្មីក៏បាត់
នាំឱ្យដួងចិត្តខ្ញុំឥតសង្ឃឹម
រីតំណក់ភ្លៀងស្រក់រលឹម
សូរផ្គរគគ្រឹមរលឹម
លាន់ឮពុំមានស្រាកស្រាន្ត
សូររន្ទះខ្លាំងផូងផាំងឥតស្បើយ ឱ! ទ្រូងខ្ញុំអើយ
ពុំមានល្ហែល្ហើយពីក្តីរំខាន
ឥតសង្ឃឹមថាខ្ញុំនឹងបាន
ឆោមកែវកល្យាណ
ដែលចិត្តគិតស្មានបានរួមវាសនា
ឱ!ភ្លៀងអើយភ្លៀង មិនទៀងសោះឡើយ
រូបអ្នកព្រងើយគ្មានមេត្តា
ដល់ខ្ញុំផងដែលរងទុក្ខា ដែលឯកា
ចាំសច្ចាលុះត្រាតែក្ស័យ
ថ្វីត្បិតតែចិត្តគេងឥតសង្ឃឹម តែផ្គរគ្រហឹម
គម្រាមឱ្យខ្ញុំ នឹកមុំរាល់ថ្ងៃ
ឱ! វាសនាគួរណាប្រណី ដល់ដួងហឫទ័យ
ព្រោះខ្ញុំអាល័យលុះក្ស័យសង្ខារ
ថ្វីត្បិតតែចិត្តគេងឥតសង្ឃឹម តែផ្គរគ្រហឹម
គម្រាមឱ្យខ្ញុំ នឹកមុំរាល់ថ្ងៃ
ឱ! វាសនាគួរណាប្រណី ដល់ដួងហឫទ័យ
ព្រោះខ្ញុំអាល័យលុះក្ស័យសង្ខារ
Written by: Sinn Sisamouth