Incluido en

Créditos

ARTISTAS INTÉRPRETES
Ros Serey Sothea
Ros Serey Sothea
Intérprete
COMPOSICIÓN Y LETRA
Sisamouth Sinn
Sisamouth Sinn
Letrista
Ma Lao Phy
Ma Lao Phy
Letrista
PRODUCCIÓN E INGENIERÍA
CVMA
CVMA
Producción

Letra

ខ្ញុំដឹកដៃកូន លូនឡើងសាលា
តាមលេខដីការ អាជ្ញាកោះហៅ
ជាស្រីមេម៉ាយ រស់នៅល្ងង់ខ្លៅ
ផ្តិតស្នាមដៃខ្មៅ លុបផ្តាច់សង្វាស
កូនស្រែកហៅឪ នៅមុខចាងហ្វាង
សាក្សីឆ្លើយអាង ឥតមានអៀនខ្មាស
ស្នេហាខ្ញុំអើយ ដូចខោអាវចាស់
លោកប្តីប្តូរផ្លាស់ តាមចិត្តត្រូវការ
ពេលគេស្រឡាញ់ ទន្ទេញជាប់មាត់
ដល់ពេលគេក្បត់ គេឆ្លើយដោះសារ
ហែកចោលផ្ទាំងស្បៃ ជាន់ឈ្លីផ្កាស្លា
ចុះពីសាលា... ចូលរោង... ការថ្មី
ទទួលយកចុះ កំលោះកូនប្រាំ
ស្រីផងជួយចាំ មុខប្រុសកាកី
ចិត្តចើកតណ្ហា គ្មានគិតវែងខ្លី
អូនចងដៃប្តី នូវពាក្យស្មាលា
ពេលគេស្រឡាញ់ ទន្ទេញជាប់មាត់
ដល់ពេលគេក្បត់ គេឆ្លើយដោះសារ
ហែកចោលផ្ទាំងស្បៃ ជាន់ឈ្លីផ្កាស្លា
ចុះពីសាលា... ចូលរោង... ការថ្មី
ទទួលយកចុះ កំលោះកូនប្រាំ
ស្រីផងជួយចាំ មុខប្រុសកាកី
ចិត្តចើកតណ្ហា គ្មានគិតវែងខ្លី
អូនចងដៃប្តី នូវពាក្យ... ស្មាលា
Written by: Ma Lao Phy, Sisamouth Sinn
instagramSharePathic_arrow_out