Canciones más populares de Sinn Sisamouth
Créditos
Letra
អើយ! ចូងគ្រឹម អើយ! ចូងគ្រឹម
ឃើញភក្ត្រញញឹម គួរឱ្យស្នេហា
អើយ! ចូងគ្រឹម អើយ! ចូងគ្រឹម
ឃើញភក្ត្រញញឹម គួរឱ្យស្នេហា
អូនអើយ! កូនចៅអ្នកណា?
អូនអើយ! កូនចៅអ្នកណា?
ឬកូនទេវតា មកពីសួគ៌ា
ឬកូនទេវតា មកពីសួគ៌ា
អី!ចូងគ្រឹម អី!ចូងគ្រឹម
កុំគេងសង្ឃឹម នាំតែវេទនា
អី! ចូងគ្រឹម អី! ចូងគ្រឹម
កុំគេងសង្ឃឹម នាំតែវេទនា
តេះតះ ដូចជាកូនទា
តេះតះ ដូចជាកូនទា
បើបានជាគ្នា ក្រែងអូនយំស្ដាយ
បើបានជាគ្នា ក្រែងអូនយំស្ដាយ
កន្ទើងមាំ កន្ទើងមាំ
កុំវាយឫកហំ ខ្លាំងពេកឆោមឆាយ
កន្ទើងមាំ កន្ទើងមាំ
កុំវាយឫកហំ ខ្លាំងពេកឆោមឆាយ
រាងហ្នឹង ច្បាស់ជាមេម៉ាយ
រាងហ្នឹង ច្បាស់ជាមេម៉ាយ
មិនខ្ចីគេងស្ដាយ នាំខាតទឹកភ្នែក
មិនខ្ចីគេងស្ដាយ នាំខាតទឹកភ្នែក
កន្ទើងមាំ កន្ទើងមាំ
បង្អាប់រូបខ្ញុំ ដូចជាជ្រុលពេក
កន្ទើងមាំ កន្ទើងមាំ
បង្អាប់រូបខ្ញុំ ដូចជាជ្រុលពេក
ព្រលឹងអឺយ! កុំអាលយំស្រែក
ព្រលឹងអឺយ! កុំអាលយំស្រែក
ព្រោះអូនប្រកែក ទើបបងប្រកាន់
ព្រោះអូនប្រកែក ទើបបងប្រកាន់
កន្ទើងមាំ កន្ទើងមាំ
កុំវាយឫកហំ ខ្លាំងពេកឆោមឆាយ
កន្ទើងមាំ កន្ទើងមាំ
កុំវាយឫកហំ ខ្លាំងពេកឆោមឆាយ
រាងហ្នឹង ច្បាស់ជាមេម៉ាយ
រាងហ្នឹង ច្បាស់ជាមេម៉ាយ
មិនខ្ចីគេងស្ដាយ នាំខាតទឹកភ្នែក
មិនខ្ចីគេងស្ដាយ នាំខាតទឹកភ្នែក
កន្ទើងមាំ កន្ទើងមាំ
បង្អាប់រូបខ្ញុំ ដូចជាជ្រុលពេក
កន្ទើងមាំ កន្ទើងមាំ
បង្អាប់រូបខ្ញុំ ដូចជាជ្រុលពេក
ព្រលឹងអឺយ! កុំអាលយំស្រែក
ព្រលឹងអឺយ! កុំអាលយំស្រែក
ព្រោះអូនប្រកែក ទើបបងប្រកាន់
ព្រោះអូនប្រកែក ទើបបងប្រកាន់