Créditos
Artistas intérpretes
Pen Ran
Intérprete
COMPOSICIÓN Y LETRA
Ell Bunna
Autoría
Producción e ingeniería
The Cambodian Vintage Music Archive Inc
Producción
Letra
មកមកមិត្តយើងអឺយ
ខានស្អែកភ្ជុំហើយ
នាំគ្នាវេចអន្សម
មកមកមិត្តយើងអឺយ
ខានស្អែកភ្ជុំហើយ
នាំគ្នាវេចអន្សម
នំបត់នំគម នំចាំង
មានទាំងទ្រាបបាយ
នំកូរសារាយ ម្សៅឆាយ
មានទាំងបាយបម្រុង
នំបត់ស្នូលសណ្ដែក
នំចាំង ភ្លឺផ្លេក
ព្រោះមានដាក់ ទឹកក្បុង
នំបត់ស្នូលសណ្ដែក
នំចាំង ភ្លឺផ្លេក
ព្រោះមាន ដាក់ទឹកក្បុង
សាច់ជ្រូកនៅខាងក្នុង យកមក
លាយនឹងសណ្ដែកបាយ
ធ្វើស្នូលអន្សមជ្រូក កុំស្ដាយ
យើងសប្បាយ នឹងធ្វើបុណ្យ
ចេកបកសំបកហើយ
នែ!មិត្តយើងអឺយ
ត្រូវតែយើង វេចមុន
ចេកបកសំបកហើយ
នែ!មិត្តយើងអឺយ
ត្រូវតែយើង វេចមុន
ខ្លាចក្រែងលោវាស្វិត ខូចការ
ព្រោះវស្សាច្រើនភ្លៀង
រួចដៃសឹមយើង រាំច្រៀង
តាមប្រពៃណីខ្មែរ
មកមកមិត្តយើងអឺយ
ខានស្អែកភ្ជុំហើយ
នាំគ្នាវេចអន្សម
មកមកមិត្តយើងអឺយ
ខានស្អែកភ្ជុំហើយ
នាំគ្នាវេចអន្សម
នំបត់នំគម នំចាំង
មានទាំងទ្រាបបាយ
នំកូរសារាយ ម្សៅឆាយ
មានទាំងបាយបម្រុង
នំបត់ស្នូលសណ្ដែក
នំចាំង ភ្លឺផ្លេក
ព្រោះមានដាក់ ទឹកក្បុង
នំបត់ស្នូលសណ្ដែក
នំចាំង ភ្លឺផ្លេក
ព្រោះមាន ដាក់ទឹកក្បុង
សាច់ជ្រូកនៅខាងក្នុង យកមក
លាយនឹងសណ្ដែកបាយ
ធ្វើស្នូលអន្សមជ្រូក កុំស្ដាយ
យើងសប្បាយ នឹងធ្វើបុណ្យ
ចេកបកសំបកហើយ
នែ!មិត្តយើងអឺយ
ត្រូវតែយើង វេចមុន
ចេកបកសំបកហើយ
នែ!មិត្តយើងអឺយ
ត្រូវតែយើង វេចមុន
ខ្លាចក្រែងលោវាស្វិត ខូចការ
ព្រោះវស្សាច្រើនភ្លៀង
រួចដៃសឹមយើង រាំច្រៀង
តាមប្រពៃណីខ្មែរ
Written by: Ell Bunna

