Créditos
Artistas intérpretes
Ros Serey Sothea
Intérprete
COMPOSICIÓN Y LETRA
Sinn Sisamouth
Letra
Producción e ingeniería
The Cambodian Vintage Music Archive Inc
Producción
Letra
ថ្ងៃមិញចិត្តខ្ញុំនៅសង្ឃឹមពិត
បងអ្ហើយបង
ថាបងអាណិត បុប្ផាមួយទង
ដែលតាមរីករស់ នៅក្បែរទ្រូងបង
បងអើ្ហយបង
ហើយលួចគេងផ្សង ទាំងក្តីស្រមៃ
ជីវិតបុប្ផា រស់ព្រោះសន្សើម
បងអ្ហើយបង
ដែលជាដង្ហើម នៃជីវិតថ្មី
រូបអូនកំព្រា តើសង្ឃឹមអ្វី
បងអ្ហើយបង
សូមចិត្តប្រណី ជួយពិចារណាអើយ
ចិត្តអូនសម្រេច ទុកយូរមកហើយ
ម្ចាស់ស្នេហ៍អូនអ្ហើយ អូនសូមសច្ចា
ថាអូននឹងថែ លំអងបុប្ផា
លុះសូន្យសង្ខា ទុកជូនប្រុសថ្លៃ
តែអនិច្ចាអក្ខរាសាស័ព្ទ បងអ្ហើយបង
អូនលួចអានចប់ ដឹងសព្វសេចក្តី
ទ្រូងញ័ររន្ធត់ស្ទើរស្លុតស្មារតី បងអ្ហើយបង
ចង់ថាលាក្ស័យ ព្រោះអីខ្មាសបង
ចុតហ្មាយមច្ចុរាជ កាចក្រៃចំណាប់
បងអ្ហើយបង
ដូចដាវមកកាប់ ឱ្យស្លាប់តែម្តង
ទឹកភ្នែកដែលស្រក់ វាស្រែកប្រាប់
បងបងអើ្ហយបង
អាណិតគ្នាផង ចម្រៀងអ្នកចម្ការអើយ
Written by: Sinn Sisamouth

