Créditos
Artistas intérpretes
Meas Huoy
Intérprete
COMPOSICIÓN Y LETRA
Huoy Meas
Autoría
Letra
ខ្យងសោកអូសស្នូក កាត់រដូវប្រាំង
ថ្ងៃក្ដៅខ្លាំង រង់ចាំតំណក់ទឹកភ្លៀង
អូនហើយនិងបង បែកគ្នារៀង! រៀង!
ផ្ញើសំនៀង សំណោកសោយសោកយំយែក
ស្រណោះផ្កាស្លា ភ្លេងការល្វើយ! ល្វើយ!
ផ្ការុះរោយ ដោយសារតែម្ដាយក្មេក
គ្មានឡានឱ្យជិះ ស្នេហាត្រូវបែក
ចិត្តម្តាយចម្លែក បំភាន់បោកភ្នែកមេបា
ឱ! ចិត្តជាប្រាក់ យសសក្តិប្ដីអើយ
ម្តេចធ្វើព្រងើយ គ្មានមេត្តា?
បំភ្លេចគ្រាមួយ ក្រាបផ្ទឹមហត្ថា
អំបោះផ្កាស្លា ចារភ្ជាប់និស្ស័យ
ឈាមមួយតំណក់ ស្រក់ចេញពីបង
ជាចំណង ចងដល់កូនឥតន័យ
ពីថ្ងៃនេះទៅ រស់នៅសែនភ័យ
ផ្កាស្លាឥតន័យ ប្រែជារុះរោយស្រពោន
ឱ! ចិត្តជាប្រាក់ យសសក្តិប្ដីអើយ
ម្តេចធ្វើព្រងើយ គ្មានមេត្តា?
បំភ្លេចគ្រាមួយ ក្រាបផ្ទឹមហត្ថា
អំបោះផ្កាស្លា ចារភ្ជាប់និស្ស័យ
ឈាមមួយតំណក់ ស្រក់ចេញពីបង
ជាចំណង ចងដល់កូនឥតន័យ
ពីថ្ងៃនេះទៅ រស់នៅសែនភ័យ
ផ្កាស្លាឥតន័យ ប្រែជារុះរោយស្រពោន
Written by: Meas Huoy

