Incluido en

Créditos

ARTISTAS INTÉRPRETES
Pen Ran
Pen Ran
Intérprete
COMPOSICIÓN Y LETRA
Voy Ho
Voy Ho
Composición
PRODUCCIÓN E INGENIERÍA
The Cambodian Vintage Music Archive Inc
The Cambodian Vintage Music Archive Inc
Producción

Letra

រដូវប្ដូរផ្លាស់ ដើមចំប៉ីស
ពឹងឆោមបវរ លម្អខុស ព្រោះកម្មវេរា
ចំប៉ីដាច់ឫស ព្រោះព្យុះព្យោមា
មកតាមផ្ដន្ទា
ឱ្យរស់វេទនា ដូចមនុស្សពិការ
ខ្យល់កម្មវិជ្ជវាទ អ្នកមិនប្រណី
ដាក់ទោសចំប៉ី
ឱ្យរស់រីងរៃដូចបដាចា
សម្លាប់ប្ដីខ្ញុំ ព្រមទាំងបុត្រា
តើឱ្យចិន្តា
ខ្ញុំមានជំនឿជឿទៅលើអ្វី?
ធម្មជាតិម្ដេចចាំបង្កើតរូបខ្ញុំ ឱ្យមករស់ទ្រាំ
ហែលក្នុងខ្ទុះជ្រាំ នរកអវីចី?
ញាតិមិត្ត ឆ្ងាយជិតស្អប់ខ្ពើមចំប៉ី
ត្មះដៀលស្រី
ប្ដូរផ្លាស់ប្ដីថ្មី ចិត្តចើកសាវ៉ា
ពឹងប្ដី ប្ដីនោះ ប្រុសចិត្តតិរច្ឆាន
លោភលន់បំពាន
តាំងខ្លួនជាព្រានសម្លាប់ស្នេហា
បោកប្រាស់ផ្លាស់ស្នេហ៍ សាងតែកម្មពៀរ
ចិត្តចើកពាលា
បំប៉នតណ្ហា បំពេញបំណង
ជីវិតអណ្តែត ដូចជាសំណាត់
ប៉េលប៉ាលរសាត់
កេរ្តិ៍ឈ្មោះក៏បាត់អសោចកន្លង
វត្ថុស័ក្ដិសិទ្ធិ លោកជួយខ្ញុំផង
ផ្ដាច់កម្មចំណង
តើជួយចម្លង ផុតទុក្ខឬទេ?
Written by: Voy Ho
instagramSharePathic_arrow_out