Créditos

ARTISTAS INTÉRPRETES
Sinn Sisamouth
Sinn Sisamouth
Intérprete
Pen Ran
Pen Ran
Intérprete
COMPOSICIÓN Y LETRA
វ៉ោយ ហូរ
Letrista
Voy Ho
Voy Ho
Letra
PRODUCCIÓN E INGENIERÍA
The Cambodian Vintage Music Archive Inc
The Cambodian Vintage Music Archive Inc
Producción

Letra

ឈឺចិត្តអ្វីម៉្លេះ!
ស្ដាយជាតិនេះអឺ! អភ័ព្វ
ស្លាប់គ្មានន័យខ្លឹមសារ
សាហាវបំផុត ដុតមនុស្សទាំងរស់
ខ្ញុំគ្មានខុសសោះ ធម្មជាតិមើលចុះ ជួយពិចារណា
មានតែ មេឃដី ឥន្ទ្រព្រហ្មទេវតា
ទើបយល់ ពូជខ្ញុំអឺ! យ៉ាងណា
ឯមនុស្សធម្មតា ចោទនេះខុសហើយ
ពូជខ្ញុំឯណា ជាអ្នកឃាតករ
អយុត្តិធម៌ មុខសលាបពណ៌ ឱ្យក្លាយជាខ្មៅ
ឃាតកម្ម ស្តាយគ្មានភស្ដុតាងទុកនៅ
ពុទ្ធោ! ស្រាប់តែឥឡូវ គេត្រូវប្រហារ បំបិទខ្ញុំទៀត
ឱ! កែវបងអើយ! បងមិនដឹង ធ្វើដូចម្ដេចឡើយ
ហួសហើយៗ ស្នេហ៍យើងទាំងពីរ
ជាតិនេះ បែកគ្នាដូចមេឃ ហើយនិងធរណី
បំភ្លេច អូនចុះ ប្រុសឆោមឆវី
កុំនឹកថ្វី អូនជានារី
កូនពស់ក្បាលពីរ ដូចពាក្យគេចោទ
បងចង់ជួយអូន ក្នុងនាមសង្សារ
តែខ្លាចគេថា បងយកស្នេហា ធំជាងឪពុក
ណ្ហើយចុះ! យើងចាំជួបគ្នាជាតិមុខ
បងអឺយ! នៅឱ្យបានសុខ
បាបឪពុកអូន អូនលាងឱ្យអស់
ឱ! ដៃអឺយ! ដៃ ដៃគ្មានវាសនា
ដៃខានផ្ទឹមការ អនិច្ចា ឱ! ដៃមកជាប់ចំណង
លាហើយៗៗ ណាបង
លាហើយៗ ណាបង
សូមផ្សងជួបបង គ្រប់ជាតិមុខអឺយ!
Written by: Sisamouth Sinn
instagramSharePathic_arrow_out