Incluido en

Créditos

ARTISTAS INTÉRPRETES
Ros Sereysothea
Ros Sereysothea
Intérprete
COMPOSICIÓN Y LETRA
Kim Sam Ell
Kim Sam Ell
Letra
PRODUCCIÓN E INGENIERÍA
The Cambodian Vintage Music Archive Inc
The Cambodian Vintage Music Archive Inc
Producción

Letra

អូននៅរង់ចាំ ច្រើនឆ្នាំហើយចាំស្នេហា
នឹកគ្រប់វេលា នឹកឥតល្ហែនឹកប្រុសថ្លៃ
ឥឡូវផ្ការីកអស់ហើយ
ម្តេចឡើយមិនឃើញមករកស្រី
គេងស្រមៃ ឃើញប្រុសថ្លៃនៅក្បែរអូន
រាត្រីស្ងាត់សូន្យ ទ្រូងអូនគ្រាំគ្រា
ឱចំប៉ីអើយ យប់យន់ហើយរីកដល់ណា
បើសត្វកន្លង់មិនមេត្តា ផ្ការីកធ្វើអី?
ឫមួយបងភ្លេចអូនហើយ
បានជាមិនឆ្លើយរកស្រី
ភ្លេចសម្តី ធ្វើឲ្យស្រីវេទនា
រាល់វេលាគេងនឹកតែប្រុសស្នេហ៍
អូននៅរង់ចាំ ច្រើនឆ្នាំហើយចាំស្នេហា
នឹកគ្រប់វេលា នឹកឥតល្ហែនឹកប្រុសថ្លៃ
ឥឡូវផ្ការីកអស់ហើយ
ម្តេចឡើយមិនឃើញមករកស្រី
គេងស្រមៃ ឃើញប្រុសថ្លៃនៅក្បែរអូន
រាត្រីស្ងាត់សូន្យ ទ្រូងអូនគ្រាំគ្រា
ឱចំប៉ីអើយ យប់យន់ហើយរីកដល់ណា
បើសត្វកន្លង់ មិនមេត្តា ផ្ការីកធ្វើអី?
ឫមួយបងភ្លេចអូនហើយ
បានជាមិនឆ្លើយរកស្រី
ភ្លេចសម្តី ធ្វើឲ្យស្រីវេទនា
រាល់វេលាគេងនឹកតែប្រុសស្នេហ៍
ឱចំប៉ីអើយ យប់យន់ហើយរីកដល់ណា
បើសត្វកន្លង់ មិនមេត្តា ផ្ការីកធ្វើអី?
ឫមួយបងភ្លេចអូនហើយ
បានជាមិនឆ្លើយរកស្រី
ភ្លេចសម្តី ធ្វើឲ្យស្រីវេទនា
រាល់វេលាគេងនឹកតែប្រុសស្នេហ៍
Written by: Sinn Sisamouth
instagramSharePathic_arrow_out