Canciones más populares de Meas Hok Seng
Créditos
ARTISTAS INTÉRPRETES
Meas Hok Seng
Intérprete
Aum Uon
Orquesta
COMPOSICIÓN Y LETRA
Meas Hok Seng
Composición
PRODUCCIÓN E INGENIERÍA
The CVMA Inc
Producción
Letra
រាងរាវស្តួច ក្រចកស្រួចដូចជាបន្លា
វង់ភត្រ្តាសមកេសារ វែងអន្លាយ
ចង្កេះក្លំ សមនេះសមនឹងសាច់ម៉ត់ខៃ
ស្រីឆោមឆាយមើលពីចម្ងាយ ដូចទេវតា!
ក្លិននឹមនួន ជួននឹងរូបក្រអូបម្លេះទេ
បើទំនេររៀមរិះរេ ផ្សងវាសនា
បានជាគូរៀមតស៊ូ ធ្វើជាទាសា
សូមធីតានាងមេត្តា ដល់រៀមផង
អូនអើយញញឹមបន្តិចមក
ញញឹមមក ញញឹមមកណានួនល្អង
សូមស្រីប្រណីដល់រៀមបង
ខំសាកសង នួនល្អងសូមស្រីញញឹម ហឺ!
យី!ចិត្តអាក្រក់ឈរសម្លក់ ភ្នែកម៉ក់ៗហើយ
ព្រលឹងអើយសូមត្រាណត្រើយ ស្បើយពីខឹង
បងស្រឡាញ់ស្រីនាងខ្នាញ់អីក៏ដល់ម្លឹង
ណ្ហើយកុំខឹង សូមញញឹមបន្តិចមក
រាងរាវស្តួច ក្រចកស្រួចដូចជាបន្លា
វង់ភត្រ្តាសមកេសារ វែងអន្លាយ
ចង្កេះក្លំ សមនេះសមនឹងសាច់ម៉ត់ខៃ
ស្រីឆោមឆាយមើលពីចម្ងាយ ដូចទេវតា!
ក្លិននឹមនួន ជួននឹងរូបក្រអូបម្លេះទេ
បើទំនេររៀមរិះរេ ផ្សងវាសនា
បានជាគូរៀមតស៊ូ ធ្វើជាទាសា
សូមធីតានាងមេត្តា ដល់រៀមផង
អូនអើយញញឹមបន្តិចមក
ញញឹមមក ញញឹមមកណានួនល្អង
សូមស្រីប្រណីដល់រៀមបង
ខំសាកសង នួនល្អងសូមស្រីញញឹម ហឺ!
យី!ចិត្តអាក្រក់ឈរសម្លក់ ភ្នែកម៉ក់ៗហើយ
ព្រលឹងអើយសូមត្រាណត្រើយ ស្បើយពីខឹង
បងស្រឡាញ់ស្រីនាងខ្នាញ់អីក៏ដល់ម្លឹង
ណ្ហើយកុំខឹង សូមញញឹមបន្តិចមក
ណ្ហើយកុំខឹង សូមញញឹមបន្តិចមក
ណ្ហើយកុំខឹង សូមញញឹមបន្តិចមក
Writer(s): Meas Hok Seng
Lyrics powered by www.musixmatch.com