album cover
សាមញ្ញតែមិនធម្មតា
1
Hip-Hop/Rap
សាមញ្ញតែមិនធម្មតា fue lanzado el 30 de abril de 2024 por Galaxy Navatra KH como parte del álbum សាមញ្ញតែមិនធម្មតា - Single
album cover
Fecha de lanzamiento30 de abril de 2024
Sello discográficoGalaxy Navatra KH
Melodía
Nivel de sonidos acústicos
Valence
Capacidad para bailar
Energía
BPM75

Créditos

Artistas intérpretes
នេន ទុំ
Intérprete
COMPOSICIÓN Y LETRA
SAK THEARITH
SAK THEARITH
Autoría

Letra

ដួងព្រះខែអ្នកជះពន្លឺបារមី ហើយអ្នកបានផ្ដល់រស្មីឱ្យខ្ញុំមកធ្វើបដិវត្តន៍ថ្មី ឈរសឹងមួយជីវិតនៅក្នុងសង្គមតន្រ្តី ដើមឈើនេះចាស់ទៅហើយឥឡូវបែរលាស់ពន្លកថ្មី
លាស់មកបានបន្តិចគេចង់មកក្ដិចតែក្តិចមិនបាន ខ្លួនខ្ញុំត្រជាក់ណាស់តែគេហ៊ានប៉ះរលាកមិនខាន ថ្មរាប់ពាន់គីឡូតាន់មករាប់ឆ្នាំមិនអាចរុញច្រាន កុំចេះតែគិត កុំចេះតែស្មាន បើកបរលើផ្លូវទប់ចង្កូតឱ្យបាន
ខ្ចប់ការមើលងាយឡើងមក ក្រវាត់ប្រោកបោះចូលទៅព្រៃ យកការតស៊ូធ្វើជាគំរូថែមស្ករថែមម្ជូរជ្រលក់ទឹកត្រី លេបចូលក្នុងពោះ យើងត្រូវបន្តរស់ កុំព្រោះសម្ដីគេបោះបង់ចោលអស់នូវក្ដីស្រមៃ
គេថាយើងស្រែគ្មានអ្វីតតាំង គេថាយើងចាស់យើងមិនសូវសម្បូរកម្លាំង គេថាយើងជិតខូចកុំចេញមកប្រណាំង តាមពិតយើងនេះគឺជាពូជអ្នកចម្បាំង គេថាខ្ញុំរ៉េប ohh រ៉េបមិនសូវខ្លាំង តែធ្វើអីមួយខ្ញុំសម្រិតខ្ញុំសម្រាំង ខ្ញុំនៅខ្ពស់ហើយមិនបាច់អ្នកឯងមកតែងតាំង Flow ដូចផ្លេកបន្ទោរ នែ !អ្នកឯងគេចឱ្យទាន់ប្រយ័ត្នរន្ទះបាញ់ផាំង
Listen to me មិនខឹងទេអ្នកនិយាយដើម តែស្អប់ណាស់អាណាគេនិយាយពន្លើស ធ្វើល្អប៉ុនណាក៏វានៅតែទើស ចូលចិត្តណាស់ធ្វើអីលើសៗ ដំបៅមិនឈឺថាវាចូលចិត្តឆ្កឹះ រឿងណាអាក្រក់ៗថាវាចូលចិត្តរើស បានឡើងបន្តិចធ្វើចរិតច្រឡើសបើស
ដួងព្រះខែអ្នកជះពន្លឺបារមី ហើយអ្នកបានផ្ដល់រស្មីឱ្យខ្ញុំមកធ្វើបដិវត្តន៍ថ្មី ឈរសឹងមួយជីវិតនៅក្នុងសង្គមតន្រ្តី ដើមឈើនេះចាស់ទៅហើយឥឡូវបែរលាស់ពន្លកថ្មី
ដល់ម៉ោងទៅផ្ទះឯខ្ញុំបែរនៅក្នុងសាលា ខំគិតគូរ ចង់រៀនចង់ចេះខួរក្បាលដូចថ្មសិលា ប៊ិកសៀវភៅខ្ញុំមានតែមួយ ខ្ញុំទៅសាលាអត់មានក្ដារ ចុតហ្មាយមួយនេះផ្ញើជូនទាំងអស់ ទាំងស្រី ទាំងប្រុស អស់លោកអ្នកទស្សនា
ជួយស្ដាប់ៗ ស្ដាប់ហើយសូមជួយរ៉ាយរ៉ាប់ ជួយស្ដាប់ៗ នេះហើយជារឿងឈឺចាប់ ឈឺចាប់ៗ មុនពេលដែលខ្ញុំត្រូវស្លាប់ ត្រូវស្លាប់ៗ ខួរក្បាលដាក់សញ្ញាសួរកាលពីខ្ញុំនៅវ័យក្មេង ជីវិតមួយនេះហ៊ានម្ល៉េះ ហ៊ានប្រថុយធ្វើអ្នកលេង ចិត្តខ្ញុំក្អេងនោះក្អេងអស្ចារ្យ មិនដែលខ្លាចផងអ្នកណា តែចុងក្រោយក្លាយជាបុគ្គលអប់រំនៅក្នុងសង្គមគេថា Awesome សាមញ្ញមិនធម្មតា
Written by: SAK THEARITH
instagramSharePathic_arrow_out􀆄 copy􀐅􀋲

Loading...