Créditos
ARTISTAS INTÉRPRETES
Raksa
Intérprete
COMPOSICIÓN Y LETRA
ផាត រក្សា
Letrista
PRODUCCIÓN E INGENIERÍA
Galaxy Navatra
Producción
Letra
V1
លើលោកនេះវាគ្មានអ្វីនៅឋិតថេរ មើលមិនឃើញទេគេស្មោះនឹងយើង រឿងអ្វីក៏វាអាចកើតឡើងដកដង្ហើមទទួលការពិត ទុកថាវាជាកម្ម ទោះបីជួបរឿងប្រេះស្រាំខកចិត្ត ត្រូវគិតថា នៅមានខ្លួនឯង
V2
គេគ្រាន់តែសម្តែងធ្វើដូចស្មោះស ហើយគេធ្វើល្អឱ្យយើងទន់ចិត្ត ដាក់ចិត្តខ្លាំងពេក រហូតលែងគិតថាគេអាចធ្វើរឿងទាំងនេះ លឿនពេកទេឆវី? មិនដែលគិតថាពួកយើងត្រូវបែកដូចពេលនេះ
Pre :
ដឹងដែរអូនលួចក្បត់ តែខាំមាត់លើកលែងរាល់កំហុសឆ្គង គិតថាអូននឹងកែ ព្រោះឃើញអំពើល្អបង លើកលែងច្រើនដងអូនបែរតបស្នងលើសដើម
R
លះបង់ប៉ុនណាក៏គ្មានតម្លៃ បើសិនឱ្យទៅមនុស្សខុស យើងខ្លាចបាត់គេ គេមានខ្លាចអីគេទៅទាំងគ្មានស្រណោះ តែហេតុអ្វីចិត្តចង្រៃ ឈប់នឹកគេមិនបានសោះ ទឹកភ្នែកក៏ហូរឡើងខ្សោះអស់ពីខ្លួន
ហេតុអ្វីមនុស្សល្អបែរត្រូវឈឺចាប់ខ្លះស្លាប់ទាំងចិត្តទាំងកាយ គ្មានបំណងអ្វីក្រៅពីស្រឡាញ់គ្រាន់ចង់ឃើញគេសប្បាយ ពេលគេសប្បាយគ្រប់គ្រាន់ គេមិនខ្វល់យើងទៀតឡើយ ដឹងហើយចុងក្រោយវាឈឺនៅតែទ្រាំ ព្រោះមិនទាន់ស៊ាំពេលគ្មានគេ
Rap :
ខំណាស់ខំថែព្រោះមិនចង់បាត់បងចង់ឱ្យនៅបន្តខំថោកព្រោះស្នេហ៍ ព្រោះតែខំសាងសង់មិនចង់ល្អក់កករ ទុកគេដូចព្រះនាងតែគេទុកយើងវិញត្រឹមទាសករ យើងត្រឹមជាអ្នកចម្រៀង គេគ្រាន់តែយកមកលេងកំដរ ទ្រាំកាត់ចិត្តចុះកុំបាច់អាល័យ កុំនៅ toxic ពេក គិតថារូបគេមិនមែនជាគូ ឈប់សម្រក់ទឹកភ្នែក ស្នេហាស្នេហ៍ហឺតនេះវាមិនទៀង ដូចអំពិលអំពែកយប់ឡើងសែនល្អព្រឹកឡើងនាងក៏លួចទៅក្បត់យើងភ្លែត
Pre2
បើដឹងថាខ្លួនអស់តម្លៃ កុំទ្រាំនៅអីធ្វើបាបតែបេះដូង គ្រាន់ត្រូវការពេលព្យាបាលចិត្តបន្តិចម្តង ជីវិតនឹងស្រស់បំព្រងមកជាថ្មី
R2
លះបង់ប៉ុនណាក៏គ្មានតម្លៃ បើសិនឱ្យទៅមនុស្សខុស យើងខ្លាចបាត់គេ គេមានខ្លាចអីគេទៅទាំងគ្មានស្រណោះ តែហេតុអ្វីចិត្តចង្រៃ ឈប់នឹកគេមិនបានសោះ ទឹកភ្នែកក៏ហូរឡើងខ្សោះ អស់ពីខ្លួន
ហេតុអ្វីមនុស្សល្អបែរត្រូវឈឺចាប់ ខ្លះស្លាប់ទាំងចិត្តទាំងកាយ គ្មានបំណងអ្វីក្រៅពីស្រឡាញ់គ្រាន់ចង់ឃើញគេសប្បាយ ពេលគេសប្បាយគ្រប់គ្រាន់ គេមិនខ្វល់យើងទៀតឡើយ ដឹងហើយចុងក្រោយវាឈឺនៅតែទ្រាំ ព្រោះមិនទាន់ស៊ាំពេលគ្មានគេ
Rap2
ឈប់ថោកឈប់ទ្រាំហើយក៏លែងចង់បន្ត ឈឺចាប់ឡើងស៊ាំពីមុននៅខំត្រដរ ព្រោះស្តាយពេលស្តាយចិត្ត ដាក់ទន់ស្នេហ៍លើវម្មិត ហើយគិតថាគ្រប់គ្រាន់អូនគឺជាមនុស្សល្អ តែមិនបានប៉ុន្មានអូនបង្ហាញការពិត ណ្ហើយបងមិនចង់និយាយ ទុកថាជារឿងអតីត តែពេលនេះចងចាំមើលឱ្យច្បាស់សឹមដាក់ចិត្ត កុំឱ្យវាខុសម្តងទៀតនេះជាមេរៀនជីវិត ផ្តាំទៅប្រុសគ្នាយើងដែលគាត់នៅទំនេរ មនុស្សស្រីសម្តីផ្អែមថាកុំសូវជឿគេ អ្នកខ្លះពិបាកស្មាន ចិត្តមិននឹងរារេ ចុងក្រោយគ្មានសល់អ្នកណាសល់តែខ្លួនយើងទេ ត្រូវស្រឡាញ់ខ្លួនឯងគិតពីខ្លួនឯង first ស្រឡាញ់អ្នកណាក៏បាន តែកុំ
ស្រឡាញ់ឱ្យលើស ដឹងថាខ្លួនខុសដែរតែវាជ្រុលទៅហើយ តែសន្យានឹងខ្លួនឯងមិនឱ្យមានលើកក្រោយ
Written by: ផាត រក្សា