Créditos
ARTISTAS INTÉRPRETES
NANA
Intérprete
COMPOSICIÓN Y LETRA
ឃ្លាំង កុម្ភៈ
Composición
អ៊ុត វណ្ណៈ
Letrista
Letra
I.កូនប្រុសស្រីធំហើយ រស់ឆ្ងាយពុកម៉ែចាស់ៗលោកទាំងពីរនៅឯផ្ទះ រាល់ពេលថ្ងៃរះកូនតែងស្រណោះ
II.វ័យលោកកាន់តែជ្រេ កូនមិនទំនេរទាល់តែសោះ លោកចាំយប់ថ្ងៃគ្មានចន្លោះ រវល់ទាំងអស់កូនៗនៅឆ្ងាយ
III.ធ្លាប់បាយជុំកូនៗ ឥឡូវស្ងាត់សូន្យគ្មានអ្នកក្បែរកាយ ចិត្តលោកនឹកគ្មានរសាយ ថ្ងៃភ្ជុំរៀបបាយ ទន្ទឹងចាំផ្លូវ
IV.ធ្វើបុណ្យទាន់ខែភ្លឺ ដល់ហៅលែងឮទើបដឹងខុសត្រូវ ព្រះរស់ទាំងទ្វេលោកតែងនៅ ចាំមើលកូនចៅរដូវបុណ្យទាន
Written by: ឃ្លាំង កុម្ភៈ, អ៊ុត វណ្ណៈ