Créditos
ARTISTAS INTÉRPRETES
Pen Ran
Intérprete
COMPOSICIÓN Y LETRA
Voy Ho
Letra
PRODUCCIÓN E INGENIERÍA
The CVMA Inc
Producción
Letra
ឱ! ទេសភាពគួរឱ្យស្រណោះ
ល្អឥតខ្ចោះ ក្រោមសម្រស់ព្រះចន្ទ្រា
ទីនេះហើយបងអឺយ! យើងធ្លាប់នាំគ្នា
គយគន់ចន្ទ្រា សន្ទនាតែពាក្យស្នេហា
អូនជឿពិតថាចិត្តប្រុសស្មោះ
មិនបង់បោះ ដោះដៃចោលឥតមេត្តា
ទើបអូនស៊ូ ហ៊ានប្តូរសេចក្តីស្នេហា
មិនខានមរណា បាបកម្មពៀរឡើយ
ពេលនេះផ្លាស់ចិត្ត កំណាចឃោរឃៅ
គួរឱ្យក្តៅ ក្តៅចិត្តណាស់ព្រះអឺយ!
ទោះក្តៅថ្ងៃក៏មិនអ្ហឺ! ស្មើឡើយ
ឆ្អែតណែនពេញទ្រូងហើយ
ឆ្អែតហើយសេចក្តីស្នេហា
បើក្តៅថ្ងៃគង់ស្រីទ្រាំបាន
ស៊ូក្តៅប្រាណ កុំឱ្យតែក្តៅចិន្តា
ឯក្តៅចិត្ត ពិតទ្រាំមិនបានឡើយណា
លាហើយក្តីស្នេហា
លាលុះអវសាន្តជាតិ
បើក្តៅថ្ងៃគង់ស្រីទ្រាំបាន
ស៊ូក្តៅប្រាណ កុំឱ្យតែក្តៅចិន្តា
ឯក្តៅចិត្ត ពិតទ្រាំមិនបានឡើយណា
លាហើយក្តីស្នេហា
លាលុះអវសាន្តជាតិ
Written by: Has Salan, Mer Bun, Sinn Sisamouth, Voy Ho