Canciones más populares de Sinn Sisamouth
Créditos
ARTISTAS INTÉRPRETES
Sin Sisamouth
Intérprete
COMPOSICIÓN Y LETRA
Sin Sisamouth
Letrista
សុីវ សុន
Letrista
Mer Bun
Letrista
បទភ្លេង បរទេស
Letrista
Voy Ho
Letrista
Sive Sun
Letrista
Svay Sam Eua
Letrista
Kim Sam Ell
Letrista
Has Salan
Letrista
Long Bovith
Letrista
PRODUCCIÓN E INGENIERÍA
The Cambodian Vintage Music Archive Inc
Producción
Letra
ឱ! ស្នេហ៍មាសបង ស្តាប់ភ្លេងបងច្រៀងបំពេ
ជាតិនេះរៀមស្នេហ៍ ស្នេហ៍អូនពិតក្នុងហឫទ័យ
ពេលញ៉ាំក៏ញ៉ាំមិនបាន ពេលគេងទុក្ខព្រួយរាល់ថ្ងៃ
ដឹងទេចរណៃ រៀមសូមស្នេហ៍ស្រីប្រាកដ
ស្រឡាញ់បងទៅ បងនឹងលើកទូលថ្នាក់ថ្នម
បំពេបីបម ឆោមស្នេហ៍មិនឱ្យកង្វល់
ពាក្យពិតបងពោលពាក្យពិត ចិត្តស្នេហ៍តែឆោមនិមល
លោកនេះលោកមុន ស្នេហ៍អូនលុះគ្រាក្សិណក្ស័យ
រៀមនឹងថ្នាក់ថ្នម បីបមឆោមកែវនិមល
រៀមស៊ូអត់ធន់ ទ្រាំទុក្ខលំបាករីងរៃ
គេថាផ្លូវថ្នល់ រថយន្ដជាគូនិស្ស័យ
ដួងចៃៗ បងក្ស័យតាមស្រីជានិច្ច
ឱ! ស្នេហ៍មាសបង បើនួនល្អងព្រមរួមប្រាណ
អរណាស់កល្យាណ បើស្នេហ៍ប្រែជាទឹកមន្ត
ឱ្យក្ស័យក៏បងព្រមក្ស័យ មិនស្ដាយជីវិតឡើយអូន
ភក្រ្តមូលដូចចន្ទ បងសូមរួមរក្សលុះក្ស័យ
ឱ! ស្នេហ៍មាសបង បើនួនល្អងព្រមរួមប្រាណ
អរណាស់កល្យាណ បើស្នេហ៍ប្រែជាទឹកមន្ត
ឱ្យក្ស័យក៏បងព្រមក្ស័យ មិនស្ដាយជីវិតឡើយអូន
ភក្រ្តមូលដូចចន្ទ បងសូមរួមរក្សលុះក្ស័យ
Writer(s): Long Bovith
Lyrics powered by www.musixmatch.com