Canciones más populares de Sinn Sisamouth
Créditos
ARTISTAS INTÉRPRETES
Sinn Sisamouth
Intérprete
COMPOSICIÓN Y LETRA
Sinn Sisamouth
Letra
PRODUCCIÓN E INGENIERÍA
Sinn Sisamouth
Producción
The Cambodian Vintage Music Archive Inc
Producción
Letra
បងព្រាត់ពីអូនព្រាត់ទាំងស្រឡាញ់
ហើយបងចុះចាញ់ ក្តីស្នេហ៍ដែលបងប្រាថ្នា
បើទ្រាំនៅទៀតក៏ឥតខ្លឹមសារ ក្នុងភពស្នេហាសែនក្តៅ
បងព្រាត់ពីអូន ព្រាត់ទាំងទឹកភ្នែក
ចម្រៀងថ្ងៃស្អែក ក៏នៅមានន័យហ្មងសៅ
គេចមិនផុតទេ អន្លង់ស្នេហ៍ជ្រៅ ស្រមៃស្រែកហៅតែអូន
កែវភ្នែកធ្លាប់សម្លឹង ទោះបីខឹង ភ័ក្រ្តមិនដែលស្រពោន
មិននឹកស្មានថាព្រាត់អូន ជីវិតដូចក្បូន លូនរសាត់គ្មានត្រើយ
ឈ្មោះអូនដូចផ្កា បងបូជាព្រះ បងស្រឡាញ់ណាស់ មិនចង់ឃ្លាតពីចិត្តឡើយ
ពេលនេះស្រែកហៅ ឥតលឺសូរឆ្លើយ អស់ហើយសេចក្តីសង្ឃឹម

Written by: Sinn Sisamouth