Créditos
ARTISTAS INTÉRPRETES
Sos Math
Intérprete
COMPOSICIÓN Y LETRA
Sos Math
Composición
PRODUCCIÓN E INGENIERÍA
The CVMA Inc
Producción
Letra
ផាហ៊ុមកម្មអើយឱបហើយ ដណ្ដប់
ឥតព្រួយស្កៀបស្កប់ អផ្សុករងា
គេលួចផាហ៊ុម ឱ្យខ្ញុំកំព្រា
នេះជាវេរា បាញ់សត្វអើយព្រាត់គូ
ផាហ៊ុមទឹកភ្នែកហែកទ្រាប់ ផ្កាស្លា
ក្រោយថ្ងៃរៀបការ ដណ្ដប់ទទូរ
រសជាតិផ្អែមឆ្ងាញ់ មិនដែលចត់ជូរ
នូអើយស្រីនូ ផាហ៊ុមទៅណា
ស្រណេះតែធ្លាប់អើយ ដណ្ដប់ពីរនាក់
ទាវតន់វរលក្ខណ៍ អប់ផ្កាចំប៉ា
រងាស្រៀវស្រើប រសើបអាត្មា
អូនរាវស្រវា ផាហ៊ុមកវី
ធ្លាប់បើកផាហ៊ុមលើកម៉ុម ត្រកង
មិនដែលដាក់ខ្នង ឱ្យប្រឡាក់ដី
រងាញ័រជើង បងលើកអូនបី
ឥឡូវកវី បាត់ផាហ៊ុមហើយ
ស្រណេះតែធ្លាប់អើយ ដណ្ដប់ពីរនាក់
ទាវតន់វរលក្ខណ៍ អប់ផ្កាចំប៉ា
រងាស្រៀវស្រើប រសើបអាត្មា
អូនរាវស្រវា ផាហ៊ុមកវី
ធ្លាប់បើកផាហ៊ុមលើកម៉ុម ត្រកង
មិនដែលដាក់ខ្នង ឱ្យប្រឡាក់ដី
រងាញ័រជើង បងលើកអូនបី
ឥឡូវកវី បាត់ផាហ៊ុមហើយ
Written by: Sos Math